តោះ! ចង់ដឹងទេថា តើអ្នកត្រូវធ្វើដូចម្តេចខ្លះដើម្បី ចូលរួមព្រឹត្តិការណ៍ 40km ទៅកាន់ប្រវត្តិសាស្រ្ត?

ព្រឹត្តិការណ៍ «៤០​គីឡូម៉ែត្រ​​​​ទៅកាន់​ប្រវត្តិសាស្ត្រ» មានគោលបំណងផ្តល់ជាវេទិកាដល់យុវជន ឲ្យចេះរួបរួមគ្នាក្នុងគ្រាលំបាក និងគ្រា​សុខសាន្ត ស្វែង​​យល់ពីកម្រិតសមត្ថភាពរបស់ខ្លួន ក៏ដូចជាកម្រិតនៃការតស៊ូភាពអត់ធ្មត់ និងសមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែង រួមជាមួយ​​ការស្វែងយល់​បន្ថែម​ពីប្រវត្តិសាស្ត្រតាមរយៈ​​ការធ្វើដំណើរថ្មើរជើងរួមគ្នានៅលើគន្លងផ្លូវដែលមានចម្ងាយ៤០គីឡូម៉ែត្រ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺធ្វើ​ឡើង​ដើម្បីបង្កើតបរិយាកាសស្និតស្នាល និងប្រកបដោយភារតភាព ដែលក្នុងនោះយុវជនទាំងអស់ត្រូវបាន​​លើកទឹកចិត្ត​អោយ​មាន​សកម្មភាព​កសាង​ក្រុម (Team Building) ការដើររួមគ្នាច្រៀងចម្រៀងរួមគ្នា ការចំអិន​​អាហាររួមគ្នា ការបោះ​ជំរុំ ការដុតភ្លើងគប់ ការនិទានរឿង និងការបញ្ចេញសមត្ថភាព ទេពកោសល្យផ្ទាល់ខ្លួន ក៏ដូចជាការច្រៀង រាំកម្សាន្តផ្សេងៗ។

តើអ្នកចូលរួម​ត្រូវធ្វើដូចម្តេចខ្លះដើម្បីចូលរួមព្រឹត្តិការណ៍ ៤០km ទៅកាន់ប្រវត្តិសាស្រ្ត?

ដំណាក់កាលទី១៖ ទាញយកពាក្យសុំចូលរួមតាមរយៈ www.bit.ly/2OsgjHW ឬមកបំពេញពាក្យនៅស.ស.យ.ក អោយបានមុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨

ដំណាក់កាលទី២៖ ឆ្លងកាត់ការសម្ភាស និងបង់ប្រាក់សម្រាប់ការចូលរួម

ដំណាក់កាលទី៣៖ ឆ្លងកាត់ការហ្វឹកហាត់ជាក្រុមតូចៗ

ដំណាក់កាលទី៤៖ ចេញដំណើរសម្រាប់ការដើរ 40km ទៅកាន់ប្រវត្តិសាស្រ្ត

ត្រឹម ៤ ដំណាក់កាលនេះតែប៉ុណ្ណោះ អ្នកនឹងក្លាយជាអ្នកចូលរួមម្នាក់ក្នុងចំណោមអ្នកចូលរួមផ្សេងទៀត នាដំណើរ ៤០km ទៅកាន់ប្រវត្តិសាស្រ្ត ដែលនឹងប្រព្រឹត្តទៅក្រោមបរិយាកាសស្និតស្នាល និងប្រកបដោយភារតភាព !

កុំភ្លេចដាក់ពាក្យចូលរួមទាំងអស់គ្នាណា!