សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) មានកិត្តិយសជម្រាបជូនដំណឹងដល់សមាជិក សមាជិកា និងសាធារណជនអោយបានជ្រាបថា ឯកឧត្តម ហ៊ុន ម៉ានី នឹងដឹកនាំបេសកកម្ម ចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ស.ស.យ.ក. នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។ បេសកកម្មនេះជាផ្នែកមួយនៃបេសកកម្ម ចុះតាមបណ្តា រាជធានី ខេត្ត ទូទាំងប្រទេស ដែលមានគោលបំណងដូចខាងក្រោម៖
១. ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា និងថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក
២. បង្កើនភាពជិតស្និត និងស្វែងយល់បន្ថែមនូវតម្រូវការជាក់ស្តែងពីគ្នាទៅវិញទៅមក និង
៣. ពង្រឹងប្រសិទ្ធភាពការងារ ស.ស.យ.ក. អោយកាន់តែមានប្រសិទ្ធភាព។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសមាជិក សមាជិកា និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន។
សូមអរគុណ!