កូវីដ១៩៖ ប្រសិនបើអ្នកឈឺ តើគួរធ្វើដូចម្តេច?


ប្រសិនបើអ្នកមានអាការៈដូចជា​ ក្អកស្ងួត​ ឈឺបំពង់ក​ និងពិបាកដកដង្ហើម សូមទាក់ទងទៅកាន់គ្រូពេទ្យរបស់លោកអ្នក​ ឬទាក់ទងទៅកាន់លេខទូរស័ព្ទ​ ១១៥​​​ ឬអានអត្ថបទខាងក្រោម


វិធានការណ៍ការពារការចម្លងជំងឺកូវីដ១៩ ប្រសិនបើអ្នកឈឺ៖


១. ស្នាក់នៅផ្ទះ លើកលែងតែត្រូវការទទួលការព្យាបាល

  • ស្នាក់នៅផ្ទះ៖ អ្នកផ្ទុកជំងឺកូវីដ១៩ ហើយមានអាការៈស្រាល អាចព្យាបាទជាសះស្បើយនៅផ្ទះបាន។ សូមកុំចាកចេញពីផ្ទះ លើកលែងតែត្រូវការទទួលការថែទាំសុខភាព។ សូមកុំទៅទីសាធារណៈ។
  • រក្សាទំនាក់ទំនងជាមួយវេជ្ជបណ្ឌិត៖ ទាក់ទងទៅគ្រូពេទ្យ មុនពេលទទួលការព្យាបាល។ ត្រូវទទួលការព្យាបាល ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលខ្លួន ឬអ្នកគិតថាវាបន្ទាន់។
  • ជៀសវាងការធ្វើដំណើរ៖ ចៀសវាងការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈផ្សេងៗ ជិះជាមួយគ្នា ឫតាក់ស៊ីជាដើម។

២. ញែកខ្លួនអ្នកពីសមាជិកគ្រួសារ

  • នៅឲ្យឆ្ងាយពីអ្នកដទៃ៖ អ្នកគួរតែស្នាក់នៅក្នុង “បន្ទប់ដាច់ដោយឡែក” ឆ្ងាយពីសមាជិកនៅក្នុងផ្ទះ។ បើអាច គួរប្រើបន្ទប់ទឹកដាច់ដោយឡែក។
  • កាត់បន្ថយទំនាក់ទំនងជាមួយសត្វចិញ្ចឹម និងសត្វពាហនៈ៖ អ្នកគួរតែកាត់បន្ថយទំនាក់ទំនងជាមួយសត្វចិញ្ចឹម និងសត្វដទៃទៀត ដូចគ្នានឹងអ្នកផ្សេងៗនៅជុំវិញអ្នកផងដែរ។
    • ទោះបីជាមិនទាន់មានសេចក្តីរាយការណ៍ ពីការឆ្លងជំងឺកូវីដ១៩ ទៅលើសត្វចិញ្ចឹមឬសត្វដទៃទៀតក៏ដោយ ក៏វាជាការណែនាំឲ្យអ្នកណាមានផ្ទុកមេរោគ កាត់បន្ថយទំនាក់ទំនងជាមួយសត្វរហូតដល់មានព័ត៌មានបន្ថែម។
    • គួរឲ្យសមាជិកគ្រួសារដទៃថែរក្សាសត្វរបស់អ្នក ខណៈពេលដែលអ្នកកំពុងមានជំងឺ។ ប្រសិនបើអ្នកត្រូវតែមើលថែ ឬនៅជុំវិញសត្វចិញ្ចឹម សូមលាងដៃមុន និងក្រោយពេលអ្នកមានទំនាក់ទំនងជាមួយសត្វ។

៣. ទាក់ទងមុនពេលទៅជួបគ្រូពេទ្យ

  • ទាក់ទងនៅជាមុន៖ ប្រសិនបើអ្នកមានការណាត់ជួបជាមួយនឹងគ្រូពេទ្យ សូមទូរស័ព្ទទៅការិយាល័យគ្រូពេទ្យ ឬផ្នែកសង្គ្រោះបន្ទាន់ ជាមុនហើយប្រាប់ថា អ្នកអាចមាន ឬប្រហែលជាមានជំងឺកូវីដ១៩។ នេះនឹងជួយឱ្យគ្រូពេទ្យ និងអ្នកជំងឺដទៃទៀត មានការប្រុងប្រយ័ត្នជាមុន។

៤. ពាក់ម៉ាស់ប្រសិនបើអ្នកឈឺ

  • ប្រសិនបើអ្នកឈឺ៖ អ្នកគួរតែពាក់ម៉ាស់ ពេលនៅក្បែរអ្នកដទៃ​ និងមុនពេលចូលក្នុងការិយាល័យអ្នកផ្តល់សេវាថែទាំសុខភាព។
  • ប្រសិនបើអ្នកយកចិត្តទុកដាក់ចំពោះអ្នកដទៃ៖ ប្រសិនបើអ្នកដែលមានជំងឺឈឺ ហើយមិនអាចពាក់ម៉ាស់បាន (ឧទាហរណ៍ដោយសារតែពិបាកដកដង្ហើម) ដូច្នេះអ្នកដែលរស់នៅក្នុងផ្ទះ គួរតែស្នាក់នៅក្នុងបន្ទប់ផ្សេង។ នៅពេលអ្នកដែលត្រូវមើលថែ ចូលក្នុងបន្ទប់របស់អ្នកជម្ងឺ ពួកគាត់គួរតែពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។ មិនគួរមានអ្នកចូលទៅក្នុងបន្ទប់ ក្រៅពីអ្នកមើលថែឡើយ។

៥. គ្របពេលក្អក និងកណ្តាស់

  • គ្របមាត់ និងច្រមុះ៖ ប្រើក្រដាស គ្របមាត់និងច្រមុះពេលក្អក ឬកណ្តាស់។
  • បោះចោល៖ បោះចោលក្រដាសដែលប្រើប្រាស់ហើយក្នុងធុងសំរាម។
  • លាងដៃ៖ លាងដៃភ្លាមៗជាមួយសាប៊ូនិងទឹកយ៉ាងហោចណាស់ ២០ វិនាទី។ ប្រសិនបើមិនមានសាប៊ូនិងទឹក សូមសម្អាតដៃជាមួយទឹកលាងដៃ ដែលមានជាតិអាល់កុលយ៉ាងហោចណាស់ ៦០ ភាគរយ។

៦. លាងដៃឱ្យបានញឹកញាប់

  • លាងដៃ៖ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកយ៉ាងហោចណាស់ ២០ វិនាទី។ ជាពិសេសបន្ទាប់ពី ញើសសំបោរ ក្អក ឬកណ្តាស់, ពេលទៅបន្ទប់ទឹក និងមុនពេលបរិភោគឬ រៀបចំអាហារ។
  • អនាម័យដៃ៖ ប្រសិនមិនមានសាប៊ូ និងទឹក សូមប្រើទឹកលាងដៃដែលមានជាតិអាល់កុលយ៉ាងហោចណាស់ ៦០ ភាគរយ ត្រដុសដៃឲ្យសព្វ រហូតទាល់តែស្ងួត។
  • សាប៊ូនិងទឹក៖ សាប៊ូនិងទឹកគឺជាជំរើសល្អបំផុត ជាពិសេសប្រសិនបើដៃមើលឃើញថាកខ្វក់។
  • ជៀសវាងការប៉ះ៖ ជៀសវាងការប៉ះភ្នែក ច្រមុះ និងមាត់របស់អ្នកដោយប្រើដៃមិនបានលាងសំអាត។

៧. ជៀសវាងការចែករំលែករបស់របរផ្ទាល់ខ្លួន

  • កុំចែករំលែក៖ កុំចែករំលែកចានបាយ កែវផឹកទឹក សំភារៈប្រើប្រាស់ កន្សែង ឫគ្រែជាមួយសមាជិកក្នុងផ្ទះ។
  • លាងសម្អាតឱ្យបានហ្មត់ចត់ក្រោយពេលប្រើរួច៖ បន្ទាប់ពីប្រើសម្ភារៈទាំងនេះរួច ត្រូវលាងសម្អាតវាឱ្យស្អាតជាមួយសាប៊ូ និងទឹកឬដាក់ក្នុងម៉ាស៊ីនលាងចាន។

៨. លាងសម្អាតផ្ទៃដែលប៉ះពាល់រាល់ថ្ងៃ

៨.១.​ ទីកន្លែងប្រើប្រាស់រាល់ថ្ងៃ (“ បន្ទប់គេង” និងបន្ទប់ទឹក) ទុកឱ្យអ្នកត្រូវថែទាំអ្នកជំងឺ សម្អាត និងសម្លាប់មេរោគលើផ្ទៃទំាងនេះនៅក្នុងផ្ទះ

  • លាងសម្អាត និងសម្លាប់មេរោគ៖ លាងសម្អាតផ្ទៃដែលប៉ះពាល់រាល់ថ្ងៃ នៅក្នុងបន្ទប់និងបន្ទប់ទឹករបស់អ្នក។ ទុកឱ្យនរណាម្នាក់ផ្សេងទៀតសម្អាត និងសម្លាប់រោគលើតំបន់រួម ប៉ុន្តែបន្ទប់គេង និងបន្ទប់ទឹករបស់អ្នកសូមសម្អាតដោយខ្លួនឯង។
    • ប្រសិនបើអ្នកថែទាំឬអ្នកផ្សេងទៀតត្រូវការសម្អាត បន្ទប់គេង ឬបន្ទប់ទឹករបស់អ្នកជម្ងឺ ពួកគាត់គួរធ្វើលុះត្រាចាំបាច់។ អ្នកមើលថែ / អ្នកផ្សេងទៀត គួរតែពាក់ម៉ាស់ ហើយរង់ចាំឱ្យបានយូរបំផុតតាមដែលអាចធ្វើបាន ចាំប្រើបន្ទប់ទឹក។

៨.២. ផ្ទៃប៉ះពាស់រាល់ថ្ងៃ រួមមានទូរស័ព្ទ, តេឡេ, តុ, គន្លះទ្វារ, បន្ទប់ទឹក, បង្គន់, ក្តារចុច និងតុក្បែរគ្រែជាដើម

  • លាងសម្អាត និងសម្លាប់មេរោគនៅតំបន់ ដែលអាចមាន ឈាម កាកសំណល់ ឬសារធាតុរាវក្នុងរាងកាយ។
  • អ្នកបោសសំអាតនិងលាងចានក្នុងផ្ទះ៖ ប្រើសាប៊ូនិងទឹក ឬទឹកសម្អាតផេ្សងៗទៀត សម្អាតតំបន់ ឬរបស់របរក្នុងផ្ទះ ប្រសិនបើវាកខ្វក់។ បនា្ទប់មកប្រើថ្នាំសំលាប់មេរោគ។
    • ត្រូវប្រាកដថា ធ្វើតាមការណែនាំនៅលើផ្លាក ដើម្បីធានាការប្រើប្រាស់ផលិតផលប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព។ ផលិតផលមួយចំនួនណែនាំឱ្យរក្សាផ្ទៃដែលសម្អាតនោះ ឲ្យសើមរយៈពេលជាច្រើននាទីដើម្បីធានាថាសម្លាប់មេរោគ។ ផលិតផលខ្លះទៀតក៏ណែនាំឱ្យមានការប្រុងប្រយ័ត្ន ដូចជាពាក់ស្រោមដៃ ហើយត្រូវប្រាកដថាមានខ្យល់ចេញចូលល្អ ក្នុងពេលប្រើផលិតផល។

៩. តាមដានរោគសញ្ញារបស់អ្នក

  • ស្វែងរកការព្យាបាលពីគ្រូពេទ្យ ប៉ុន្តែត្រូវហៅទូរស័ព្ទជាមុន៖ ស្វែងរកការព្យាបាលភ្លាមៗ ប្រសិនបើជំងឺរបស់អ្នកកាន់តែធ្ងន់ធ្ងរ (ឧទាហរណ៍ប្រសិនបើអ្នកពិបាកដកដង្ហើម) ។
  • ទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកមុនពេលចូល៖ មុនពេលទៅការិយាល័យវេជ្ជបណ្ឌិត ឬបន្ទប់សង្គ្រោះបន្ទាន់សូមទូរស័ព្ទទៅមុនហើយប្រាប់រោគសញ្ញារបស់អ្នក។ ពួកគាត់នឹងប្រាប់អ្នកពីអ្វីដែលត្រូវធ្វើ។
  • ពាក់ម៉ាស់៖ បើអាចសូមពាក់ម៉ាស់មុនពេលអ្នកចូលទៅក្នុង​មន្ទីរពេទ្យ។ ប្រសិនបើអ្នកមិនអាចពាក់បាន សូមព្យាយាមរក្សាចម្ងាយសុវត្ថិភាពពីមនុស្សផ្សេងទៀត (យ៉ាងហោចណាស់ចម្ងាយ ១ម៉ែត្រ)។ នេះនឹងជួយការពារអ្នកនៅទីនេះទាំងអស់។
  • អនុវត្តតាមការណែនាំពីអ្នកផ្តល់សេវាថែទាំសុខភាព និងមន្ទីរសុខាភិបាលមូលដ្ឋានរបស់អ្នក៖ អាជ្ញាធរសុខាភិបាលក្នុងតំបន់របស់អ្នក នឹងផ្តល់ការណែនាំស្តីពីការពិនិត្យរោគសញ្ញានិងរាយការណ៍ព័ត៌មាន។

*** វិធីបញ្ឈប់ការនៅដាច់ដោយឡែក


  • អ្នកដែលមានជម្ងឺកូវីដ១៩ ដែលបានស្នាក់នៅក្នុងផ្ទះ (នៅដាច់ដោយឡែក) អាចបញ្ឈប់បានក្រោមល័ក្ខខ័ណ្ឌដូចខាងក្រោម៖
    • ប្រសិនបើអ្នកមិនបានធ្វើតេស្តដើម្បីកំណត់ភាពអវិជ្ជមានទេ អ្នកអាចចាកចេញពីផ្ទះបានលុះត្រាតែ៖
      • អ្នកមិនមានគ្រុនក្តៅយ៉ាងហោចណាស់ ៧២ ម៉ោង (៣ ថ្ងៃពេញ គ្មានអាការៈគ្រុនក្តៅ ដោយមិនប្រើថ្នាំដែលជួយកាត់បន្ថយគ្រុនក្តៅ)
      • រោគសញ្ញាផ្សេងទៀតបានប្រសើរឡើង (ឧទាហរណ៍ លែងមានក្អក ឬពិបាកដកដង្ហើម)
      • កន្លងទៅយ៉ាងហោចណាស់ ៧ ថ្ងៃ ចាប់ពីពេលរោគសញ្ញារបស់អ្នកបានលេចចេញដំបូង
    • ប្រសិនបើអ្នកទទួលបានការធ្វើតេស្តពីលទ្ធិផលជំងឺ អ្នកអាចចាកចេញពីផ្ទះប្រសិន៖
      • អ្នកលែងមានគ្រុនក្តៅ (ដោយមិនប្រើថ្នាំដែលជួយកាត់បន្ថយគ្រុន)
      • រោគសញ្ញាផ្សេងទៀតបានប្រសើរឡើង (ឧទាហរណ៍ លែងមានក្អក ឬពិបាកដកដង្ហើម)
      • អ្នកបានទទួលការធ្វើតេស្តអវិជ្ជមាន ពីរដង រំលងពីគ្នា២៤ ម៉ោង។

ក្នុងករណីទាំងអស់ ត្រូវធ្វើតាមការណែនាំរបស់អ្នកផ្តល់សេវាថែទាំសុខភាព និងមន្ទីរសុខាភិបាលក្នុងតំបន់របស់អ្នក។ ការសម្រេចចិត្តបញ្ឈប់ការនៅដាច់ដោយឡែក គួរទទួលបានការពិគ្រោះយោបល់ជាមួយអ្នកផ្តល់សេវាថែទាំសុខភាព និងមន្ទីរសុខភាពរដ្ឋជាមុនសិន។ ការសម្រេចចិត្តគឺអាស្រ័យលើកាលៈទេសៈក្នុងតំបន់។

ប្រភពព័ត៌មាន: National Center for Immunization and Respiratory Diseases (NCIRD)Division of Viral Diseases ​តាមរយៈគេហទំព័រ​ Center for Disease Control and Prevention