ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុជនកម្ពុជា មានប្រសាសន៍ថា វេទិកាយុវជន និងភាពជាអ្នកដឹកនាំ លើប្រធានបទ “យុវជននិងការអភិវឌ្ឍប្រកបដោយចីរភាព” នេះ ទើបតែលើកទី១ ធ្វើនៅកម្ពុជា។នៅក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានចែករំលែកនូវ បទពិសោធន៍ចំណេះដឹង ដល់ក្រុមយុវជននៅក្នុងវទិកានោះផងដែរ។
ឯកឧត្តម បានមានប្រសាសន៍ថា៖នេះជាវេទិកាមួយដ៍មានសារៈសំខាន់ ក្នុងការផ្តល់ឱកាសដល់ យុវជនជួបជុំគ្នា ចែករំលែកបទពិសោធន៍ ចំណេះដឹងដល់គ្នា ដូចជាបទពិសោធន៍ភាពជាអ្នកដឹកនាំ និង ការងារជោគជ័យរបស់ខ្លួន នៅក្នុងវិស័យឯកជននិងសហគ្រិនវ័យក្មេង ឬការងារដទៃថែមទៀតដូចដែលសហភាពសហពន្ធ័យុវជនកម្ពុជា បានកំពុងធ្វើសព្វថ្ងៃ ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ យុវជន គឺជាធនធានដ៍សំខាន់របស់កម្ពុជា ដែលបានចូលរួមស្តាប់ នូវបទពិសោធន៍ និងការងារដែលទទួលបានជោគជ័យ ពីសំណាក់សហគ្រិនវ័យក្មេង ក្នុងការធ្វើអាជីវកម្មរបស់ខ្លួន ហើយភាពជាអ្នកដឹកនាំ ត្រូវចេញ ពីការចូលរួមធ្វើកិច្ចការងារសង្គមជាច្រើន និងបង្ហាត់បង្រៀនដល់យុវជន ឲ្យមានការទទួលខុសត្រូវក្នុងការងារ ធ្វើជាមូលដ្ឋានល្អ នៅពេលអនាគតរបស់ពួកគេ៕
តាមប្រសាសន៍លោក ប៉ិច ប៉ូឡែនប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានបានឱ្យដឹង ថា៖វេទិកាពិភាក្សា នៅថ្ងៃនេះ ផ្តោតលើបញ្ហាការអប់រំ យុវជននិងបញ្ហាសេដ្ឋកិច្ច រួមទាំងការពិភាក្សា បញ្ហាបរិស្ថានផងដែរ ។ជាមួយគ្នានោះដែរ យុវជន ធ្វើការពិភាក្សា និងធ្វើការផ្លាស់ប្តូរ នូវបទពិសោធន៍រវាងគ្នា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ។
កម្មវិធីវេទិកាយុវជន និងភាពជាអ្នកដឹកនាំ លើប្រធានបទ “យុវជន និងការ អភិវឌ្ឍប្រកបដោយចីរភាព” បានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េរៀបចំដោយសភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា (JCI Cambodia)នារសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤និងមានសិស្ស និស្សិត ពាណិជ្ជករ តំណាងមកពីអង្គការ សង្គមស៊ីវិលចូលរួមប្រមាណ ៣០០ នាក់ ។