ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋទាំង ១៥០០នាក់នាពេលនេះពិតណាស់ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចថែរក្សាសុខភាព និងសុខុមាល-ភាពរបស់ប្រជាជនកម្ពុជា ដែលជាការចូលរួមយ៉ាងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅស្រុកបាកាននេះដោយផ្ទាល់ ព្រោះថា ជាមួយសុខភាពល្អ ប្រជាពលរដ្ឋគ្រប់រូបនឹងបាត់បង់កង្វល់ដ៏ធំមួយដែលជាឧបសគ្គក្នុងការសម្រេច ការងារជាប្រចាំថ្ងៃរបស់ខ្លួន។លើសពីនោះទៀតសកម្មភាពនាថ្ងៃនេះ ក៏ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើក កម្ពស់វិស័យ
សុខាភិបាលនៅកម្ពុជា ព្រោះការចូលរួមសហការរបស់លោកវេជ្ជបណ្ឌិត (គ្រូពេទ្យ) និងសហការី ពីរាជធានីភ្នំពេញ និងលោកវេជ្ជ បណ្ឌិតនៅខេត្តពោធិ៍សាត់នាពេលនេះគឺជាឱកាសមួយដ៏ល្អក្នុងការផ្លាស់ប្តូរ បទពិសោធន៍របស់ខ្លួនទៅវិញទៅមកក្នុងគោលបំណងជំរុញវិស័យសុខាភិបាលឲ្យកាន់ តែរីកចម្រើនទៅមុខ ខ្លាំងឡើង។
អតីតយុវជនយើងបានលះបង់នូវអាយុ ជីវិត សុភមង្គល ក្រុមគ្រួសាររបស់ពួកគាត់ ដើម្បីស្វែងរកសន្តិភាព ស្ថិរភាព និងសុភមង្គលជូនយើង ទាំងអស់គ្នានាពេលនេះ។ ជាមួយនឹងមរកតដ៏មានតម្លៃនេះ សមាជិក សមាជិកាសហភាព សហព័ន្ធយុវជនកម្ពុជា ហើយខ្ញុំក៏ជឿជាក់ថាយុវជនដទៃទៀត នឹងចូលរួមថែរក្សាអ្វី ដែលយើងមាននាថ្ងៃនេះ ហើយបន្តប្រកបដោយស្មារតីសាមគ្គីភាពជាធ្លុងមួយដើម្បីជួយគ្នាទៅវិញទៅមក ក្នុងនាមយើងទាំងអស់គ្នាជាខ្មែរ តែមួយ ហើយមានអនាគតតែមួយដូចគ្នា។ សកម្មភាពនាពេលបន្តិចទៀតនេះនឹងក្លាយជា តឹកតាងមួយបន្ថែមទៀត ពីកិច្ចប្រឹងប្រែងរបស់យុវជនទាំងអស់គ្នាក្នុងការថែរក្សាស្មារតីនេះ ដើម្បីកម្ពុជាមានភាពសុខដុម និងវឌ្ឍនភាពជា បន្តបន្ទាប់។
សូមបញ្ជាក់ថា ពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ១៥០០នាក់នេះ ធ្វើនៅអនុវិទ្យាល័យបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ ដែលបានធ្វើឱ្យ ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ នៅទីនោះ មានការសប្បាយចិត្តជាខ្លាំង។ រួមគ្នាដើម្បីអនាគតប្រជាពលរដ្ឋយើងអស់គ្នា ក្រោមស្មារតីខ្មែរតែមួយ អនាគតតែមួយ។