នេះគឺជាការឆ្លុះបញ្ចុំាងនូវការយកចិត្តទុកដាក់ខ្ពស់របស់ស្ថាន ទូតចិនប្រចាំនៅកម្ពុជា ក្នុងការជម្រុញនូវកិច្ចសហប្រតិបត្តិការល្អសាធារណៈ ប្រជាមានិតចិន និងព្រះរាជាណាចក្រ កម្ពុជា។ ឯកឧត្តមបានសង្គត់ធ្ងន់ថា ស្ថានទូតចិនតែងតែជួយឧបត្ថម្ភគាំទ្រជាសម្ភារៈដល់សហភាព សហព័ន្ធយុវជនកម្ពុជា សម្រាប់បំពេញនូវភារកិច្ចរបស់ខ្លួនក្នុងការប្រមូលផ្តុំ យុវជនកម្ពុជាគ្រប់ទិសទី ដើម្បីចូលរួមក្នុងកិច្ចការសង្គម និងមនុស្សធម៌។
ឯកឧត្តម ហ៊ុន ម៉ានី រំលឹកផងដែរថា កន្លងមកសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលនូវកុំព្យូទ័រយួរដៃ ២០គ្រឿង និងថ្មីៗនេះ សម្ភារៈការិយាល័យមួយចំនួនដូចជា កុំព្យូទ័រ ៦គ្រឿង, ម៉ាស៊ីន Printer ១គ្រឿង, Scanner ១គ្រឿង, ម៉ាស៊ីន Photocopy ១គ្រឿង, ម៉ាស៊ីន LCD Projector និងសម្ភារៈមួយចំនួនទៀត។ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា កន្លងមកនេះ មានយុវជន យុវនារី ចំនួន១៥២រូប ដែលធ្លាប់បានទៅបំ ពេញទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា ដែលនាពេលនេះ មិនមានវត្តមានគ្រប់គ្នា ទេ ដោយខ្លះជាប់បំពេញភារកិច្ចរបស់ខ្លួននៅតាមបណ្តាខេត្ត ផ្សេងៗ។
ឯកឧត្តម ហ៊ុន ម៉ានី បានសង្គត់ធ្ងន់ថា ការផ្តល់ឱកាសនេះ គឺជាការឆ្លុះបញ្ចំង នូវភារកិច្ចសហ ប្រតិបត្តិការល្អ មិនមែនត្រឹមតែនៅក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល និងរដ្ឋាភិបាល ក្នុងភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ពង្រឹងនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេសយុវជន នៃប្រទេសទាំងពីរ។
សូមបញ្ចាក់ផងដែរថា ពិធីជួបជុំយុវជន យុវនារី ដែលធ្លាប់ទៅសិក្សានៅសាធារណរដ្ឋ ប្រជាម៉ានិតចិន ធ្វើឡើងនៅមជ្ឈមណ្ឌលវប្បធម៌ចិន។