នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកអំណោយ ទៅឧបត្ថម្ភដល់អង្គការផ្ទះបាយកុមារ ដើម្បីបន្តសកម្មភាពរបស់ខ្លួនក្នុងការជួយដល់ក្មេងៗ ទីទ័លក្រ គ្មានទីពឹងដែល បានដើរ រើសអេតចាយនៅតាម គំនរសំរាមមួយចំនួននៅ ក្នុងទីក្រុងភ្នំពេញ។ បើតាមប្រសាសន៍របស់លោក ង៉ូវ ឈីវ បាន និយាយថា ជារៀងរាល់ថ្ងៃនៅវេលាម៉ោង ៦ និង ៣០ នាទីព្រឹក ក្មេងៗ ទីទ័លក្រគ្មានទីពឹងដែល បានដើររើសអេតចាយនៅតាម គំនរសំរាមមួយចំនួននៅក្នុងទីក្រុងភ្នំពេញ បាននាំគ្នាទៅញ្ញ៉ាំ អាហារ ដោយមិនគិតថ្លៃ នៅភោជនីយដ្ឋានសម្រាប់ក្មេង អនាថាដែលមានឈ្មោះថា “ផ្ទះបាយកុមារ” អាហារដ្ឋាន នេះគឺគេបើកឡើងសម្រាប់ទទួលតែក្មេង។ នៅពេលដែលពួកគេមកហូបអាហារ ពួកគេអាច អានសៀវភៅ មើលទូរទស្សន៍ បើអ្នកណាមានក្រចកដៃ ឬ សក់ វែង យើងមានជាងកាត់សក់ ឬកាត់ក្រចកដៃឱ្យពួកគេទៀត។ ជាមួយគ្នានោះ យើងបានបញ្ជ្រៀត ចូល ការងារអប់រំ អំពីសីលធម៌រស់នៅដូចជា ការចេះ គួរសម ចេះសំពះជម្រាបសួរ ឬ ជម្រាបលា និងឱ្យពួកគេ ទម្លាប់ចេះសម្អាតខ្លួន មុនពេលគេទៅទទួលទានអាហារ ហើយដើម្បីពួកគេកសាងខ្លួនជា មនុស្សល្អ ក្នុងសង្គម” ។ សូមជម្រាបផងដែរថា អំណោយដែលអង្គការផ្ទះបាយកុមា ទទួលបាននាពេលនេះ រួមមាន អង្ករ ២០០គីឡូក្រាម ស្ករស ៥០គីឡូក្រាម មី ១០កេស ប្រេងឆា ៤០លីត្រ ម្សៅសាប៊ូ ២០គីឡូក្រាម សម្រាប់ក្មេងម្នាក់ៗ កាដូរមួយកញ្ចប់ និងស្ករណូអែល១គ្រាប់ និងស.ស.យ.ក. វិស័យកសិកម្មឧបត្ថម្ភអង្ករ ៥០០គីឡាក្រាមផងដែរ។