នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារ បាននាំយកថវិកា ដែលបានមកពីការធ្វើយុទ្ធនាការ Ice Bucket Challenge ទៅប្រគល់ជូន មន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីបន្តសកម្មភាពមនុស្សធម៌របស់ ក្នុងការជួយព្យា បាលដល់កុមារកម្ពុជា។ ហើយថវិកាដែលយកមកប្រគល់ជូនមន្ទីរ ពេទ្យគន្ធបុប្ភា នាពេលនេះមានចំនួន ១១.៦៩៥ដុល្លារ និងជាប្រាក់រៀល មានចំនួន ១៦.៨៨០.០០០រៀល ថវិកាទាំងគឺប្រមូលបានពីសមាជិក សមាជិកា ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស។
សកម្មភាពដ៏សប្បុរសនេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការជួយសង្គមកម្ពុជា ជាពិសេសគឺការជួយឧបត្ថម្ភដល់ការព្យាបាល កុមារ ហើយនេះ ក៏មិនមែនជាលើកដំបូង ឬលើកចុងក្រោយទេ គឺស.ស.យ.ក. កំពុងនឹងបន្តសកម្មភាព របស់ខ្លួន ថែមទៀត ដើម្បីអភិវឌ្ឍសង្គមជាតិរបស់យើងក្នុងស្មារតីខ្មែរតែមួយ អនាគតតែមួយ។
សូមបញ្ជាក់ផងដែរ ថវិកាមួយចំនួនទៀតដែលបានមកពីការធ្វើយុទ្ធនាការ Ice Bucket Challenge នេះ នឹងបន្តទៅប្រគល់ជូនអង្គការ Taramana នៅក្នុងពេលឆាប់ៗខាងមុខនេះទៀត។