ក្រុមប្រតិភូនិស្សិតជ័យលាភីអាហារូបរណ៍នៃរដ្ឋាភិបាលប្រទេសណូវែលហ្សេឡង់ដ៍

រាជធានីភ្នំពេញ៖ ក្រុមប្រតិភូនិស្សិតជ័យលាភីអាហារូបរណ៍នៃរដ្ឋាភិបាលប្រទេសណូវែលហ្សេឡង់ដ៍ បានអញ្ជើញចូលជួប និងសម្តែងការគួរសមជាមួយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា នាទីស្តីការសហភាពសហព័ន្ធយុជនកម្ពុជាស្នាក់ការកណ្តាល។
តាមបាយការណ៍របស់ក្រុមនិស្សិតអាហារូបករណ៍ នៃរដ្ឋាភិបាលប្រទេសណូវែលហ្សេឡង់ដ៍ បានឱ្យដឹងថា ក្នុងជុំជ្រើសរើសឆ្នាំ ២០១៣ កម្មវិធីអាហារូបករ៍ NZAS បានជ្រើសបានបេក្ខជនសរុប ចំនួន ៣០នាក់ ក្នុងនោះ ១៧រូប ជាក្រុមទី១ បានចេញដំណើរទៅសិក្សានៅដំណាក់កាលទី១ គឺខែមករា ឆ្នាំ២០១៤ និងក្រុមទី២មានចំនួន ១៣នាក់ ដែលនឹងត្រូវចេញទៅសិក្សានៅចុងខែមករា នេះ បន្ទាប់ពីបានបំពេញលក្ខណ្ឌតម្រូវផ្នែកកម្រិតភាសាអង់គ្លេស។