សន្និសីទសារព័ត៌មានស្តីអំពីនំអន្សមយក្ស

នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥នេះ នៅសហភាពសហព័ន្ធយុវជនកម្ពុជាស្នាក់ការកណ្តាល មានធ្វើសន្និសីទសារព័ត៌មានដើម្បីផ្តល់ព័ត៌មានលម្អិត និងជាផ្លូវការជូនដល់ប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មាន និងមហាជនដើម្បីបានជ្រាបពីខ្លឹមសារលម្អិត នៃនំអន្សមយក្ស និងជាពិសេសដើម្បីបង្ហាញ ពីកិច្ចសហការយ៉ាងស្អិតរមួតរវាងស្ថាប័នពាក់ព័ន្ធក្នុង ការបង្កើតឲ្យមាន នូវ នំអន្សមយក្សមួយដែលមិនធ្លាប់មានពីមុន។