ឯកឧត្តមហ៊ុនម៉ានីអញ្ចើញចូលរួមកម្មវិធីផ្តល់មួកសុវត្ថិភាពដល់សិស្សានុសិស្សសាលាបឋមសិស្សវល្លិសព្រឹកថៃ្ងទី៥ ខែ មិថុនា ឆ្នាំ២០១៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី នៅក្នុងកម្មវិធីផ្តល់មួកសុវត្ថិភាពបន្ថែមចំនួន១៤៩មួកដល់សិស្សានុសិស្សសាលាបឋមសិស្សវល្លិស ។កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯក ឧត្តម ពៅ ម៉ាលី អគ្គលខា ធិការ គណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៏ផ្លូវគោក និងលោក គឹប បញ្ញ នាយកអង្គការមូលនិធិបង្ការបួសអាស៊ីប្រចាំកម្ពុជា ។
ឯកឧត្តមហ៊ុនម៉ានីបានថែ្លងថា យុទ្ធនាការដែលបានធ្វើការផ្សព្វផ្សាយនេះ គឺពិត ជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចូលរួមចំណែកជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសបានចូលរួមយ៉ាងខ្លាំងនៅក្នុងដំណាក់ កាលដែលព្រះរាជាណាចក្រកម្ពុជាយើងកំពុងតែប្រឈមទៅនិងការបាត់អាយុជីវិតមនុស្សដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៏ដែល ធ្វើអោយកម្ពុជាយើងបាន បាត់បង់នៅធនធានមនុស្សយ៉ាងច្រើននិង អាត្រាខ្ពស់ បំផុតដោយនសារ គ្រោះថ្នាក់ចរាចរណ៏ កក្តាទាំងអស់នេះដោយសារប្រជាពល រដ្ឋយើងមិនបាន ពាក់មួកសុវត្តិភាពឬពាក់មួកសុវត្តិភាពមិន១០០% ហើយនេះជា យុទ្ធនាការ ចូលរួមចំណែកមួយដែលមានសារៈសំខាន់នៅក្នុងការគាំទ្រដល់គោលនយោបាយរដ្ឋាភិបាលនិងអង្គការជាតិនិងអន្តរជាតិដើម្បីផ្សព្វផ្សាយការយល់ដឹងទៅដល់ប្រជាពលរដ្ឋនៅក្នុងការកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៏។ក្នុងនោះដែរសហភាពសហពន្ធ័យុវជនកម្ពុជាគាំទ្រជានិច្ចនៅក្នុងការចូលរួមចំណែកធ្វើយ៉ាងផ្សព្វផ្សាយ និងជម្រុញអោយប្រជាពលរដ្ឋាមានការយកចិត្តទុក្ខ ដាក់គោរព្ធច្បាស់ចរាចរណ៏ផ្លូវគោក និងមានការយល់ដឹងកាន់តែច្រើនអំពីច្បាប់ ចរាចរណ៏ផ្លូវគោកទៅដល់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា កម្មវិធីចែកមួកនេះរៀបចំឡើងដោយអង្គការមូលនិធិបង្ការបួស អាស៊ី សហការ ដោយ គណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៏ផ្លូវគោក ក្រសួងអប់រំយុវជននិងកីឡា អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងសហភាពសហពន្ធ័យុវជនកម្ពុជាក្រោមការឧបត្ថម្ភពីមូនលនិធិនក្រុនមហ៊ុនយូភីអេស។