បន្ទាប់ពីបានសម្រេចអោយមានការបង្កើតក្រុមប្រឹក្សាត្រួតពិនិត្យ និងវាយតម្លៃកន្លងមក ថ្ងៃនេះ សមាសភាពនៃក្រុមប្រឹក្សា ចំនួន១០រូប និងក្រុមលេខាធិការដ្ឋានចំនួន ០៣រូប ត្រូវបានតែងតាំងជាផ្លូវការ ដែលក្នុងនោះមានលោក ឌី វិជ្ជា ជាប្រធាន។
មានប្រសាសន៍បន្ទាប់ពីការតែងតាំងនោះ លោក ឌី វិជ្ជា បានលេីកឡេីងថា “មនោសញ្ចេតនា គឺមនោសញ្ចេតនាដែលយើងតែងតែមាន តែម៉ោងការងារ គឺយើងត្រូវតែគោរព និងអនុវត្តការងាររបស់ខ្លួនប្រកបដោយវិន័យ និងមានភាពទទួលខុសត្រូវ។”
គួរបញ្ជាក់ផងដែរថាក្រុមប្រឹក្សានេះមានតួនាទីត្រួតពិនិត្យភាពអសកម្ម ព្រមទាំងពង្រឹង និងដាក់វិន័យ ដល់សកម្មភាពរបស់សមាជិក សមាជិកាទំាងឡាយណាដែលប្រាសចាកពីលក្ខន្តិកាៈ និងបទបញ្ជាផ្ទៃក្នុង របស់សហភាពសហព័ន្ធយុវជនកម្ពុជា៕