កិច្ចប្រជុំគណៈកម្មធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នេះ ជាថ្ងៃទី២ បានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការកណ្តាលបន្ថែមស្របតាមតម្រូវការនៃការរីកលូតលាស់របស់ស្ថាប័នពីមួយថ្ងៃទៅមួយថ្ងៃ។
បេក្ខជនចំនួន ២០រូប ដែលជាសមាជិកសកម្ម និងមានសមត្ថភាព ត្រូវបានអង្គប្រជុំបោះឆ្នោតគាំទ្រក្នុងសម្លេង ១១៣/១១៣ ឲ្យក្លាយទៅជាសមាជិក គណ:កម្មការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ ការជ្រេីសរេីសបញ្ចូលសមាជិកថ្មីបន្ថែមនេះ ជាការឆ្លេីយតបទៅនឹងការរីកចម្រេីនជាបន្តបន្ទាប់នៃចំនួនសមាជិកទូទាំងប្រទេស ក៏ដូចជាការកេីនឡេីងនៃភារកិច្ច និងទំនួលខុសត្រូវរបស់ ស.ស.យ.ក. ក្នុងការឆ្លេីយតបទៅនឹងការវិវឌ្ឍជាក់ស្តែងនៃសង្គម ជាពិសេសក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ និងដេីម្បីត្រៀមខ្លួនចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការឈានឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។
សមាជិកបន្ថែមរបស់គណៈកម្មាធិការកណ្តាល ចំនួន២០ រូប រួមមាន៖
- លោក ហ៊ឹម និមល
- លោក ហ៊ឺ វីរៈ
- លោកស្រី ពេជ ពិទូរ្យរដ្ឋា
- លោក អ៊ុក ប្រជា
- លោក លឹម សុខតូ
- លោកស្រី បុត្រ ភ័ក្រ្តសត្យា
- លោក ស៊ឹម សុធន
- លោក គួច វែងស្រ៊ុន
- លោក ឈួរ សុបញ្ញា
- លោក ពិត ករុណា
- លោក ប្រាក់ សោភ័ណ
- លោក សោម រតនា
- លោក ព្រឿង ប្រណីត
- លោកស្រី ព្រំ សុភី
- លោក រាជ រ៉ា
- លោក ហុក សុផល
- លោក ស្រូយ អាដុល្លារ
- លោក នូវ សុខភាព
- លោក សូ ខនបញ្ញារិទ្ធ
- លោក សំកុល សុចិត្រា
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំគណៈកម្មធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី ២១ ដល់២៣ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប៕