ថ្ងៃទី ០៩ ខៃកញ្ញា ឆ្នាំ២០១៤ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងអតីតសិស្សពូកែមកពីរាជធានីខេត្តនានាបានស្ម័គ្រចិត្តតាមរយៈសហភាពសពន្ធ័យុវជនកម្ពុជានិងជាអ្នកគាំទ្រយ៉ាងពេញទំហឹងក្នុងការកែទម្រង់របស់រាជរដ្ឋាភិបាលលើវិស័យអប់រំបានទទួលការបណ្តុះបណ្តាលបំប៉នជាគ្រូបង្គោលដើម្បីទៅបង្រៀនបំប៉នដល់សិស្សានុសិស្សថ្នាក់ទី១២ដែលកំពុងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយឥតគិតថ្លៃនៅតាមគោលដៅនានាក្រោមការដឹកនាំរបស់ក្រសួងអប់រំយុវជន និងកីឡាផ្ទាល់។
ការបណ្តុះបណ្តាលបំប៉នគឺធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំដែលមានការរៀបចំដោយក្រសួងអបរំ យុវជន និងកីឡា ព្រមទាំងមានការរួមចំណែកពីសហភាពសហព័ន្ធយុវជនកម្ពុជា លើមុខវិជ្ជា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងគណិតវិទ្យា ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៤ រហូតដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៤។