ឯ.ឧ. សុខ ចិន្តាសោភា រដ្ឋមន្ដ្រី ប្រតិភូ អមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងសហការរៀបចំដោយ ស.ស.យ.ក និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ការរៀបចំសិក្ខាសិលាពិគ្រោះយោបល់នេះឡើងក្នុងគោលដៅពិភាក្សាលើប្រធានបទ ” Connected and Contributing to a Dynamic Community.” ដែលនឹងប្រព្រឺត្តទៅក្នុង វេទិការយុវជនមហាអនុតំបន់ទន្លេមេគង្គ លើកទី ២ “The 2nd GMS Youth Forum (GMS YF2)“ នាថ្ងៃទី ១៩ ដល់ ២០ ខែ ធ្នូ ឆ្នាំ ២០១៤ ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។ ក្នុងសិក្ខាសិលានេះមានការធ្វើបទបង្ហាញ ពីសំណាក់វាគ្មិនសំខាន់ៗ ដូចជា៖
ឯ.ឧ. សុខ ចិន្តាសោភា រដ្ឋមន្ដ្រី ប្រតិភូ អមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រធានបទ: “GMS and Cambodia: Stock-taking and the way forward”
អ្នកស្រី Lainie Thomas, ធនាគារអភិវឌ្ឍន៍អាស៊ី ADB “Overview of the National Youth Consultation”
លោក Shunsuke Bando ធនាគារអភិវឌ្ឍន៍អាស៊ី ADB “GMS Program”
សុន្ទរកថា បិទដោយ ឯ.ឧ. គីម រិទ្ធី អនុប្រធាន ស.ស.យ.ក តំណាង ឯ.ឧ. ប្រធាន ហ៊ុន ម៉ានី
លិទ្ធផលនៃសិក្ខាសិលាសម្រេចបាននូវ សារយុវជនថ្នាក់ជាតិ ដើម្បីសារផ្ញើរជូន រាជរដ្ឋាភិបាល និងជាមូលដ្ឋាននៃកិច្ចពិភាក្សារបស់ប្រភូយុវជនកម្ពុជា ក្នុងវេទិការយុវជនមហាអនុតំបន់ទន្លេមេគង្គ លើកទី ២ នាពេលខាងមុខ។ ការជ្រើសរើសប្រភូយុវជនកម្ពុជាផ្លូវការ ៦រូប ក្នុងចំណោម ១២ ដែលបានជាប់ពីការសំរិតសំរាំង ចេញពីសិក្ខាសិលាលើកមុន ។