សេចក្តីណែនាំក្នុងការចូលរួមយកព័ត៌មាន
ក្នុងអំឡុងព្រឹត្តិការណ៍ 40km ទៅកាន់ប្រវត្តិសាស្រ្ត
ក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍ 40km ទៅកាន់ប្រវត្តិសាស្រ្ត សូម ជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិអោយបានជ្រាបថា នៅថ្ងៃទី២៩ ខែវិច្ឆិ្កា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ព្រឹត្តិការណ៍ 40km ទៅកាន់ប្រវត្តិសាស្រ្ត នឹងត្រូវបានប្រារព្ធឡើងជាផ្លូវការតាមរយៈការដើរដោយថ្មើរជើងចម្ងាយ ៤០គីឡូម៉ែត្រ ឆ្ពោះទៅកាន់វិមានអនុស្សាវរីយ៍២ធ្នូ ក្នុងស្រុកស្នួល ខេត្តក្រចេះ។ អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រុមការងារសូមផ្តល់ដំណឹងជូនអ្នកសារព័ត៌មានដែលមានបំណងចូលរួមយកព័ត៌មាននូវការណែនាំតាមចំណុចគោលដៅដែលបានអនុញ្ញាតដូចខាងក្រោម៖
១ ចំណុចចេញដំណើរ
ទីតាំង៖ កោះពេជ្រ
ពេលវេលា៖ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ | ម៉ោង ៥ ព្រឹក
២ ចំណុចចាប់ផ្តើមដោយថ្មើរជើង
ទីតាំង៖ សាលាបឋមសិក្សាកោះថ្ម (ស្រុកមេមត់ ខេត្តត្បូងឃ្មុំ)
ពេលវេលា៖ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ |ម៉ោង ១ រសៀល
៣ ដំណើរ ១០គីឡូម៉ែត្រដំបូង
ទីតាំង៖ វាល X16 (ស្រុកមេមត់ ខេត្តត្បូងឃ្មុំ)
ពេលវេលា៖ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ |ម៉ោង ៥ ល្ងាច
៤ ចំណុចបញ្ចប់ដំណើរថ្មើជើង
ទីតាំង៖ វិមានអនុស្សាវរីយ៍ ២ធ្នូ (ស្រុកស្នូល ខេត្តក្រចេះ)
ពេលវេលា៖ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ | ម៉ោង១១ ព្រឹក
(នៅទីតាំងនេះ អ្នកសារព័ត៌មានអាចទាក់ទងមកកាន់ក្រុមការងារដើម្បីចុះឈ្មោះសារជាថ្មី នៅទីតាំងវិមានអនុស្សាវរីយ៍រណសិរ្ស ២ធ្នូ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១១ព្រឹក សម្រាប់ការយក ប័ណ្ណសម្គាល់អ្នកសារព័ត៌មាន និងការយកព័ត៌មានក្នុងជំរុំ)
បញ្ជាក់៖ អ្នកសារព័ត៌មានមិនត្រូវបានអនុញ្ញាតឲ្យចុះយកព័ត៌មានតាមតម្រាយផ្លូវដើរក្នុងអំឡុងពេលកម្មវិធីកំពុងដំណើរការ ក្រៅពីទីតាំងដែលបានរៀបរាប់ខាងលើនោះទេ។
សូមចូលទៅកាន់តំណនេះ https://bit.ly/2S8FzAs សម្រាប់បញ្ជាក់វត្តមាននៃការចូលរួមយកព័ត៌មានតាមចំណុចគោលដៅដូចបានរៀបរាប់ខាងលើ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍ 40km ទៅកាន់ប្រវត្តិសាស្រ្ដ តាមរយៈលេខទូរស័ព្ទ៖ ០៩៦ ៩៩៩ ៣៩៣៣ ឬ ០៨៦ ៣០០ ៣៧៧។