សេចក្តីជូនដំណឹងស្ដីពី៖
«ពិធីអបអរសាទរខួបលើកទី ៤១ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០១៩»
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មានកិត្តិយសជម្រាបជូនដំណឹងដល់លោក លោកស្រី អ្នកនាងកញ្ញា ជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់មេត្តាជ្រាបថា គណៈកម្មាធិការកណ្ដាល ស.ស.យ.ក នឹងរៀបចំ ពិធីអបអរសាទរខួបលើកទី៤១ នៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជារំលឹកដល់បុព្វហេតុនៃការករកើត និងដំណើរវិវឌ្ឍដ៏ជោគជ័យរបស់ស្ថាប័ននេះក្នុងបុព្វហេតុសង្គមជាតិ និងមាតុភូមិនាពេលកន្លងមក។ ពិធីអបអរសាទរខួបលើកទី៤១ នេះ នឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖
កម្មវិធីពេលព្រឹក
កាលបរិច្ឆេទ៖
ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩
ទីតាំង និងពេលវេលា៖
ម៉ោង ៧:៣០ ព្រឹក នៅពហុកីឡដ្ឋានជាតិអូឡាំពិក
អធិបតីភាព៖
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
សមាសភាពអ្នកចូលរួម៖
១) តំណាងអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា
២) ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
៣) តំណាងស្ថាប័ននីតិបុគ្គល និង
៤) សមាជិក សមាជិកា ស.ស.យ.ក ទូទាំងរាជធានីខេត្ត សរុបប្រមាណ ៩០០០នាក់ ។
កម្មកម្មវិធីពេលរសៀល (ការប្រគំតន្ត្រី)
កាលបរិច្ឆេទ៖
ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩
ទីតាំង និងពេលវេលា៖
ម៉ោង ៤:៣០ រសៀល នៅវិមានអនុស្សាវរីយ៍ឈ្នះ-ឈ្នះ
អធិបតីភាព៖
ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា
សមាសភាពអ្នកចូលរួម៖
១) ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
២) សមាជិក សមាជិកា ស.ស.យ.ក ទូទាំងរាជធានីខេត្ត សរុបប្រមាណ ១៦០០០នាក់ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សហភាពសហព័ន្ធយុវជនកម្ពុជា សូមគោរពអញ្ជើញ លោក លោកស្រី អ្នកនាង កញ្ញា ជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ចូលរួមយកព័ត៌មានពីព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ។ វត្តមានរបស់លោក លោកស្រី អ្នកនាង កញ្ញា ពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្មវិធីខាងលើនេះ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ លោកស្រី ដារ៉េត រ៉ូហ្សាលីន តាមរយៈលេខទូរស័ព្ទ ០៨១ ៨២០ ០៨១ ឬកញ្ញា យុទ្ធ ស្រីរ័ត្ន តាមរយៈលេខ ០១០ ៣៦២ ៣៩០។
សូមអរគុណ!