កន្លងទៅថ្មីៗនេះ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៥ ជាជ័យលាភីអន្តរជាតិម្នាក់ក្នុងចំណោមជ័យលាភី ១៨ រូបផ្សេងទៀត មកពីជុំវិញពិភពលោក លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានគណៈកម្មាធិការពានរង្វាន់សន្តិភាពអន្តរជាតិប្រចាំប្រទេសហ្វីលីពីន ប្រគល់ជូននូវពានរង្វាន់សន្តិភាពថ្មីមួយទៀតលើផ្នែកដឹកនាំ គាំពារវប្បធម៌ និងកិច្ចការមនុស្សធម៌ ហៅកាត់ខ្លី ថា ពានរង្វាន់ GUSI។
ចាប់តាំងពីពានរង្វាន់នេះត្រូវបានបង្កើតឡើងនាឆ្នាំ២០០២ មក លោក ហ៊ុន ម៉ានី គឺជាជ័យលាភី ក្មេងជាងគេបំផុត និងជាបុគ្គលឆ្នើមទី១មកពីប្រទេសកម្ពុជា។ លោកត្រូវបានគណៈកម្មាធិការ GUSI សម្រេចផ្តល់នូវពានរង្វាន់នេះដោយផ្អែកលើភាពជាអ្នកដឹកនាំវ័យក្មេងដ៏ប៉ិនប្រសព្វ ក្នុងការរួបរួមកម្លាំង យុវជនក្នុងបុព្វហេតុសន្តិភាព បរិស្ថាន កីឡា វប្បធម៌ និងកិច្ចការសង្គម។ ភាពជោគជ័យកន្លងមករបស់លោក ត្រូវបាន គណៈកម្មាធិការយល់ឃើញថា មានផលប្រយោជន៍មិនត្រឹមតែសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែថែមទាំង សម្រាប់ពិភពលោកទាំងមូល ជាពិសេសលើការកសាង និងរក្សាសន្តិភាពដើម្បីភាពសុខដុមរបស់មនុស្ស។
នៅក្នុងពិធីប្រគល់ពានរង្វាន់ ដែលមានអ្នកចូលរួមប្រមាណជាង ៤០០០ នាក់ នៅកណ្តាលទីក្រុង ម៉ានីល ប្រទេសហ្វីលីពីន កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា “ភាពជោគជ័យ និងការទទួលស្គាល់ដែលយើងសម្រេចបាននៅពេលនេះពិតជាមិនអាចកើតមានឡើងបាន ឡើយ ប្រសិនបើមិនមានការព្យាយាម ភាពអង់អាច ការបង្កើតថ្មី និងការតាំងចិត្ត ដែលកើតចេញពីយុវជន ស្ម័គ្រចិត្តរបស់យើងរាប់ម៉ឺននាក់ ក្នុងការតបស្នងទៅសង្គម ក៍ដូចជាការថែរក្សានូវសម្បត្តិវប្បធម៌ ដែលខ្លួន មាន។ ក្នុងន័យនេះ ជ័យលាភីដ៏ឧត្តុង្គឧត្តមនេះស័ក្កសមបានទៅពួកគេទាំងអស់គ្នាដែរ។”
លោកបានបន្តថា “ជាយុវជនកម្ពុជាមួយរូប និងក្នុងលទ្ធភាពគ្រប់បែបយ៉ាង ដែលអាចបានឈរ និង ទទួលពានរង្វាន់ GUSI ដ៏អស្ចារ្យនៅពេលនេះ ខ្ញុំមិនអាចមិនចងចាំបាននូវការលះបង់គ្រប់បែបយ៉ាង ការតស៊ូ ជំនះ ការប្តេជ្ញាចិត្ត និងសមិទ្ធផល ដែលសម្រេចបានដោយយុវជនជំនាន់មុន ក៍ដូចជាថ្នាក់ដឹកនាំជំនាន់នេះ ដែលបានផ្តល់ឱកាសឲ្យពួកយើងគ្រប់គ្នា តាមរយៈការធ្វើឲ្យសង្គមកម្ពុជាមាននូវសន្តិភាព និងជាជាតិមួយ ដែលមានភាពទាក់ទាញ និងរីកចម្រើនដូចបានឃើញក្នុងពេលបច្ចុប្បន្ននេះ។”
គួររំលឹកថា Gusi Peace Prize ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០២ ក្នុងគោលបំណងលើកស្ទួយ នឹងទទួលស្គាល់នូវការលះបង់របស់ថ្នាក់ដឹកនាំឆ្នើម និងជាគម្រូរបស់ពិភពលោក ដែលបានចូលរួមចំណែកក្នុងការរកសន្តិភាព យុត្តិធម៌សង្គម និងការគោរពសិទ្ធិមនុស្ស។ ពានរង្វាន់ GUSI ជាពានរង្វាន់សំខាន់បំផុត និង នាំមុខគេប្រចាំតំបន់អាស៊ី និងជាពានរង្វាន់សំខាន់បំផុតមួយក្នុងចំណោមពានរង្វាន់ពិភពលោក ផ្សេងទៀត ដូចជា ពានរង្វាន់សន្តិភាពពិភពលោក Nobel Peace Prize និងពានរង្វាន់ Pulitzer Prize ។ល។
កាលពីឆ្នាំ២០១៥ លោក ហ៊ុន ម៉ានី បានដឹកនាំយុវជនស្ម័គ្រចិត្តប្រមាណជាង ២០០០នាក់ បង្កើតនូវព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅក្នុងខេត្តសៀមរាប ក្នុងគោលបំណងលើកស្ទួយវប្បធម៌ជាតិខ្មែរ ដែលព្រឹត្តិការណ៍ នោះបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជិត ០១ លាននាក់ និងបានចាក់បញ្ចូល ថវិកាក្នុងចរន្តសេដ្ឋកិច្ចខេត្តសៀមរាបប្រមាណ ៦៨ លានដុល្លារសហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍នោះ ក៏បាននាំឲ្យពិភពលោកស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់ តាមរយៈការទទួលបាននូវពានរង្វាន់ Guinness World Record ចំពោះនំអន្សមយក្សដ៏ធំជាងគេលើពិភពលោក និងការរាំម៉ាឌីហ្សុនដែលមានមនុស្សច្រើនជាងគេ បំផុតក្នុងពិភពលោកផងដែរ។
លោក ហ៊ុន ម៉ានី បានបញ្ចប់សុន្ទរកឋារបស់លោកក្នុងពិធីទទួលពានរង្វាន់សន្តិភាពនោះ ដោយ ពោលទៅកាន់អង្គពិធីទាំងមូលថា “យើងជឿជាក់លើកម្ពុជា និងនៅបន្តជឿជាក់ និងគាំទ្រជាតិយើង ក៏ដូចជា បន្តគាំទ្រនូវសន្តិភាពទូទាំងពិភពលោក។ ទាំងអស់គ្នាពួកយើងអាចសម្រេចអ្វីៗបានទាំងអស់។”
Here is a collection of places you can buy bitcoin online right now.