តើ​ប្រាសាទ​បន្ទាយ​ឆ្មារ​មាន​ប្រវត្តិ​បែប​ណា​សម្រាប់​យុវជន​ដែល​គួរ​យល់​ដឹង?

ក្នុងបេសកកម្មរាជធានីខេត្ត​ដំបូង​ក្នុង​ឆ្នាំ២០១៩ យើង​បាន​ទៅដល់​ប្រាសាទ​បន្ទាយ​ឆ្មារ​ដែល​ជាគោល​ដៅ​ទេសចរ​ណ៍​​មួយ​​​យ៉ាង​​សំខាន់​របស់​ខេត្ត​បន្ទាយ​មាន​ជ័យ ក៏​ដូច​ជា​សក្តានុពល​ទេសចរណ៍​របស់​កម្ពុជា។​ ប្រាសាទ​បន្ទាយ​ឆ្មារ​មាន​ប្រវត្តិ​ជា​ប្រាសាទ​ដែល​ត្រូវបាន​កសាង​ឡើង​ ក្នុង​រជ្ជកាល​​ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧ ដើម្បី​ឧទ្ទិស​ជូន​ដល់​បុត្រា​របស់​ព្រះអង្គ​ដែល​បាន​លះបង់​អាយុ​ជីវិត​​ក្នុង​សង្រ្គាម​ជាមួយ​ទ័ព​ចាម។ ប្រវត្តិសាស្ត្រ​​នេះជា​​មេរៀន​សម្រាប់​យុវជន​បន្ត​វេន​ទាំងអស់ អោយ​ប្រឹងប្រែង តស៊ូ និង​ហ៊ាន​លះបង់​ដើម្បីភាព​សុខ​ក្សេមក្សាន្ត​របស់​ប្រជាជន និងការពារ​បូរណភាព​របស់​ប្រទេស​ជាតិ។

នៅជុំវិញ​ប្រាសាទ​បន្ទាយ​ឆ្មារ មាន​ប្រាសាទ​រណប​ចំនួន ៩គឺ ប្រាសាទ​តាប្លាំង ប្រាសាទតាព្រហ្ម ប្រាសាទតាណែម ប្រាសាទសំណាងតាសុខ ប្រាសាទតាគុំ ប្រាសាទចិញ្ចឹមត្រី ប្រាសាទតាអ៊ឹម ប្រាសាទយាយជូ និងប្រាសាទមេបុណ្យ។  

បច្ចុប្បន្ន ប្រសាទ​បន្ទាយ​ឆ្មារ​កំពុង​ស្ថិត​ក្នុង​សភាព​ទ្រុឌ​ទ្រោម និង​ស្ថិត​ក្រោម​ការ​ការពារ អភិរក្ស និង​ជួស​ជុល​ជា​បន្ត​បន្ទាប់។ យើង​ខ្ញុំ សូម​លើក​ទឹក​ចិត្ត​ក្នុង​ការ​ទស្សនា និង​សិក្សាស្វែង​យល់​ពី​ប្រាសាទ​បន្ទាយ​ឆ្មារ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយ​ផ្ទាល់។ ប្រាសាទ​នេះមាន​ទីតាំង​ស្ថិត​នៅក្នុង​ភូមិ​បន្ទាយ​ឆ្មារ ឃុំ​បន្ទាយ​ឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មានជ័យ (ចម្ងាយ ៦៨គីឡូម៉ែត្រពី​ស្រុក​សិរីសោភ័ណ)។