គម្រោងប្រឹក្សាធនធានមនុស្ស និងការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលរបស់ខ្លួនដល់ យុវជន យុវនារី ព្រមទាំងព្រះសង្ឃមកពីស្ថាប័នផ្សេងៗគ្នាលើប្រធានបទ គន្លឹះនៃការត្រៀមខ្លួនដើម្បីជោគជ័យក្នុងការងារ នៅសហភាពសហព័ន្ធយុវជនកម្ពុជា ស្នាក់ការកណ្តាល។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺជួយតម្រង់ទិសដល់យុវជន យុវនារីឱ្យចេះរៀបចំ និងត្រៀមខ្លួនពីការស្វែងរកការងារ ពីការសម្ភាសន៍ ពីការសរសេរ CV and Cover Letter និងពីការរៀបចំខ្លួននៅពេលដែលទទួលបានការងារ។
វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងដោយ លោក រស់ សុភា គ្រូបណ្តុះបណ្តាលស្ម័គ្រចិត្តរបស់របស់គម្រោងប្រឹក្សាធនធានមនុស្ស និងការងារដែលមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងវិស័យឯកជន ហើយដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៧ ខែកមរា ឆ្នាំ២០១៥។