យុវជនកម្ពុជាបានសហការរៀបចំកម្មវិធីដំណើរទស្សនកិច្ចសិក្សានាឱកាសសន្និសីទអន្តរជាតិលើកទី៥ ស្តីភាពជាអ្នកដឹកនាំនៃបញ្ញវន្តឆ្នើមឆ្នាំ២០១៤

រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៤

យុវជនកម្ពុជាមានមោទកភាពដែលបានសហការរៀបចំកម្មវិធីដំណើរទស្សនកិច្ចសិក្សានាឱកាសសន្និសីទអន្តរជាតិលើកទី៥ស្តីភាពជាអ្នកដឹកនាំនៃបញ្ញវន្តឆ្នើមឆ្នាំ២០១៤ នៅសណ្ថាគារ Sofitel ក្នុងនោះមានប្រតិភូយុវជនចំនួន ៦២០ នាក់ មកពី ៤៧ ប្រទេស។

03

លោក ហ៊ុន ម៉ានី បានលើកដូច្នេះថា “ ដូចដែលអ្នកទាំងអស់គ្នាអាចដឹងស្រាប់ហើយថា កម្ពុជាធ្លាប់បានឆ្លងកាត់នូវ ប្រវត្តិសាស្រ្តដ៏វែងទម្រាំបានដូចសព្វថ្ងៃនេះ។ ក្នុងប្រវត្តិសាស្រ្តដ៏ជូរចត់របស់កម្ពុជាដែលញាំញីដោយជម្លោះផ្ទៃក្នុង និងមនោគមវិជ្ជានយោបាយលើឆាកអន្តរជាតិក្នុងអតីតកាល យុវជន កម្ពុជាកម្រនឹងបានទទួលកាលានុវត្តភាព និងចូលរួមរៀបចំព្រឹត្តិការណ៍ ប្រភេទនេះ។
កាលពីជាង ២០ឆ្នាំមុន យុវជនកម្ពុជាស្ទើរតែមិនដែលបាន ចូលរួមវេទិកាពិភាក្សាយុវជនកម្រិតអន្តរជាតិ ដោយសារប្រទេសស្ថិតនៅក្នុង សង្រ្គាមដ៏រ៉ាំរ៉ៃ។ សន្និសីទអន្តរជាតិលើកទី៥ ស្តីពីភាពជាអ្នកដឹកនាំនៃបញ្ញ វន្តឆ្នើម ដែលកំពុង ប្រព្រឹត្តទៅនាពេលនេះនឹងត្រូវបានចារឹកក្នុង ប្រវត្តិ សាស្រ្តសម័យបច្ចុប្បន្នរបស់កម្ពុជាបន្ថែមមួយកម្រិត ទៀត ដោយសារជាការ លើកទឹកចិត្តមួយដល់ យុវជនកម្ពុជាក្នុងការត្រៀមខ្លួនសម្រាប់ការចូល រួមកម្រិតអន្តរជាតិ និងក្នុង បុព្វហេតុមនុស្សធម៌។

02
“រៀនគិត រៀបចំផែនការ អនុវត្ត” ជាឃ្លាមួយសង្ខេបខ្លី ប៉ុន្តែខ្លឹមបង្កប់អត្ថន័យ យ៉ាងជ្រាលជ្រៅ។ ឃ្លានេះនឹងជាសាររំលឹកដល់យុវជន។ យុវជនត្រូវតែហ៊ានសុបិន្តដើម្បីអនាគតរបស់ខ្លួន។ ដើម្បីសម្រេចក្តីសុបិន្ត របស់ខ្លួន យុវជនត្រូវតែរៀបចំផែនការឲ្យបានល្អ និងអនុវត្តផែនការដោយ ម៉ឺងម៉ាត់។
យើងខ្ញុំសង្ឃឹមថា សន្និសីទដ៏មានតម្លៃនេះ នឹងធ្វើការប្រមូលផ្តុំ អនាគតអ្នកដឹកនាំវ័យក្មេងមកពីជុំវិញពិភពលោក ដើម្បីចាប់ផ្តើមនូវកិច្ច សន្ទនាដ៏មានអត្ថន័យនៃការតភ្ជាប់បណ្តាញយុវជនជាសកល សម្រាប់កិច្ច សហការនាពេលអនាគត។ខ្ញុំសូមលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ឱ្យប្រើប្រាស់អស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបាន នូវឱកាសដ៏មានតម្លៃ នេះដើម្បីយល់ដឹងកាន់តែស៊ីជម្រៅនូវបុព្វហេតុមនុស្សធម៌ ព្រមទាំងដើម្បី បង្កើតនូវមិត្តភាពជាមួយអ្នកចូលរួមដទៃទៀត ទាំងក្នុងកំឡុងពេល និងក្រោយ ពីបញ្ចប់កម្មវិធីនេះ។