ឯកឧត្តម បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោក ហ៊ុន ម៉ានីប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា បានអញ្ជើញ ថ្លែងអំណរគុណដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងអតីតយុវជន សិស្សពូកែ និងសាស្ត្រា ចារ្យជាអ្នកបណ្តុះបណ្តាលមុខវិជ្ជា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងគណិតវិទ្យា តាមថ្នាក់និមួយៗនៅថ្ងៃបញ្ចប់វគ្គបណ្តុះបណ្តាល បំប៉នគ្រូបង្គោលស្ម័គ្រចិត្តតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជាមកពីរាជធានី និងតាមបណ្តាខេត្តនានាដើម្បីបណ្តុះបណ្តាលបន្តដោយ ឥតគិតថ្លៃដល់ សិស្សានុសិស្ស កំពុងត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ពេលខាងមុខនេះ។ ឯកឧត្តម បណ្ឌិត ហង់ ជួន ណារ៉ុន បានគូសបញ្ជាក់ថា ការស្ម័គ្រចិត្តរបស់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងអតីតយុវជនជា សិស្សពូកែគឺជាការរួមចំណែកយ៉ាងធំធេងក្នុងការ ជួយពង្រឹងចំណេះដឹងរបស់យុវជនកម្ពុជា ដើម្បីសង្គមជាតិ និងការប្រកួតប្រជែង ជាមួយប្រទេស ក្នុងតំបន់។ ឯកឧត្តមក៏បានថ្លៃងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជាដែលបានចូលរួមចំណែកក្នុងការរៀបចំឱ្យមានការស្ម័គ្រចិត្តពី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងអតីតយុវជនដែលជាសិស្សពូកែក្នុង ការបណ្តុះ បណ្តាល ដល់សិស្សានុសិស្ស កំពុងត្រៀមប្រឡង នាពេលខាងមុខនេះ។ លោក ហ៊ុន ម៉ានី ក៏បានថ្លៃអអំណរគុណយ៉ាងជ្រាលជ្រៅនូវសណ្តាន ចិត្តរបស់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងអតីតយុវជនជាសិស្សពូកែទាំង អស់ដែលបានស្ម័គ្រចិត្តចូលរួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងទិសដៅជួយដល់សិស្សានុសិស្ស ក៏ដូចជាសង្គមជាតិ ក្នុងន័យការអប់រំ ដើម្បីទាំងអស់គ្នា និងទាំងអស់គ្នាដើម្បីការអប់រំ។