ពិធីអប់រំផ្សព្វផ្សាយអំពីកត្តាហានិភ័យ នៃការមិនពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពល គ្រឿងស្រវឹង នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ រាជធានីភ្នំពេញ។

អង្គសិក្ខាសាលាដែលនឹងប្រារព្ធធ្វើឡើង នាព្រឹកនេះ ជាផ្នែកមួយនៃការបន្តអនុវត្តគម្រោងសុវត្ថិភាព ចរាចរណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរ ហើយក៏ជាផ្នែកមួយនៃការបន្ត អនុវត្តផែនការ សកម្មភាព របស់សហភាពសហព័ន្ធយុវជនកម្ពុជាទាក់ទងទៅនឹងការចូលរួមចំណែករបស់យុវជនក្នុង យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផងដែរ។

03

អង្គសិក្ខាសាលានៅព្រឹកនេះនឹងជាឱកាសដ៏ល្អមួយក្នុងកា រផ្តល់ការបណ្តុះបណ្តាលដល់យុវជន ឲ្យទទួលបានចំណេះដឹងអំពីសុវត្ថិភាព ចរាចរណ៍ ច្បាប់ចរាចរណ៍ ក៏ដូចជា ការយល់ដឹងកាន់តែច្បាស់អំពីកត្តាហានិភ័យ ក៏ដូចជាបញ្ហាប្រឈម ផ្សេងៗនៃការបើកបរដោយ មិនពាក់ មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង។ លើសពីនេះទៅទៀត អង្គសិក្ខាសាលានេះបង្ហាញឲ្យយើងទាំងអស់គ្នានូវស្មារតីរួបរួម សាមគ្គីភាព ការចូលរួមយកចិត្តទុកដាក់ និងការខិតខំប្រឹង ប្រែងខ្ពស់ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីសារៈ សំខាន់នៃសុវត្ថិភាពចរាចរណ៍ ពីសំណាក់ស្ថាប័នរដ្ឋ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សម្រាប់ភាពល្អប្រសើរនៅក្នុងសង្គម កម្ពុជាយើង ដែលកំពុងតែទទួលផលផ្លែផ្កាដែលបាន មកពីសុខ សន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ។ មានតែសង្គមដែលមានសុខសន្តិភាព និងស្ថិរភាពប៉ុណ្ណោះទេ ដែលអាចឲ្យយើងផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដូចអ្វីដែលយើងទាំងអស់គ្នាបាន និងកំពុងធ្វើនៅថ្ងៃនេះ និងសម្រាប់ឱកាសជាបន្តបន្ទាប់ទៀត។ នាបច្ចុប្បន្ននេះ បញ្ហាគ្រោះថ្នាក់ចរាចរ ជាពិសេសគ្រោះថ្នាក់ដល់អាយុជីវិត ភាគច្រើនកើតចេញពីការមិនពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ និងគ្រោះថ្នាក់ ដែលកើតចេញមកពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង បានក្លាយជាបញ្ហាប្រឈមមួយចំពោះយុវជនយើងទាំងអស់គ្នា។ ទាំងនេះគឺជាការពញ្ញាក់ស្មារតី និងដាស់ដាស់តឿន ដល់យុវជន ប្រជាពលរដ្ឋគ្រប់ៗរូប និងគ្រប់មជ្ឈដ្ឋានឲ្យចូលរួមក្នុងការអនុវត្តច្បាប់ចរចរណ៍ មានការប្រុង ប្រយត្ន័ជាប់ជានិច្ចក្នុងពេលកំពុងបើកបរ ដើម្បីធានាឲ្យមានសុវត្ថិភាព និងដើម្បីបញ្ជៀស កុំឲ្យមានគ្រោះថ្នាក់ ចរាចរកើតឡើងបាន ដែលអាចធ្វើឲ្យមានការ បាត់បង់ ទាំងសម្ភាៈ ថវិកា អាយុជីវិត និងមានពិការភាព នៅក្នុងក្រុមគ្រួសារ។

សូមបញ្ជាក់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការចូលរួមចលនាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីជា ការបំផុសឲ្យមហាជនទូទៅមានស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ចំពោះការបើកបរ របស់ខ្លួន សំដៅ កាត់បន្ថយឲ្យបានជាអតិបរមានូវបញ្ហាចរាចរណ៍នៅកម្ពុជា។ សុវត្ថិភាពចរាចរណ៍ផ្លូវគោក មិនមែនជាកាតព្វកិច្ច របស់រាជរដ្ឋាភិបាលតែម្នាក់ទេ គឺវាពិតជាផ្តើមចេញពីយើងម្នាក់ៗ ដែលជាកោសិកា សំខាន់នៃសង្គម ជាពិសេសក្នុងស្រទាប់យុវជន ។ ហើយបុគ្គលគ្រប់រូប ត្រូវមានកាតព្វកិច្ច និងការទទួល ខុសត្រូវរៀងៗខ្លួន ដើម្បីធានាឲ្បបាននូវ សុវត្ថិភាពចរាចរណ៍។01 09 08 07 06 05 04 02 012 010