គណៈកម្មាធិការជាតិសុវត្តិភាពចារចរណ៍ផ្លូវគោក សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. ក្រោមការឧបត្ថម្ភរបស់អង្គការសុខភាពពិភពលោក

ដោយមើលឃើញស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាមានអត្រាខ្ពស់បណ្តាលមកពី កត្តាផ្សេងៗ គណៈកម្មាធិការជាតិសុវត្តិភាពចារចរណ៍ផ្លូវគោក សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. ក្រោមការឧបត្ថម្ភរបស់អង្គការសុខភាពពិភពលោក បានរៀបចំសិក្ខាសាលាលើកកំពស់ការយល់ដឹងស្តីពី “កត្តាហានិភ័យនៃការបើកបរដោយមិនពាក់មួកសុវត្តិភាព និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង” ជូនដល់យុវជនមកពីមជ្ឈដ្ឋានផ្សេងៗ និងយុវជនសមាជិកសមាជិការបស់ ស.ស.យ.ក.។ ដើម្បីឲ្យយុវជនយើងបានយល់ដឹងអំពីច្បាប់ចរាចរណ៍ កត្តាហានិភ័យនៃការបើកបរដោយការធ្វេសប្រហែស មិនពាក់មួយសុវត្តិភាព និងបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងផ្លាស់ប្តូរឥរិយាបទក្នុងការបើកបរ ក្នុងគោលដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងឲ្យយុវជនមានលទ្ធភាពធ្វើជាឯកអគ្គរាជទូតសុឆន្ទៈបន្តផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងកត្តាហានិភ័យដែលជាប្រធានបទខាងលើ ដល់អ្នកនៅជុំវិញខ្លួន មានដូចជា សហការី មិត្តភ័ក្រ្ត បងប្អូន និងក្រុមគ្រួសារ ដើម្បីកុំឲ្យគាត់ក្លាយជាជនរងគ្រោះបន្ទាប់។

04
សិក្ខសាលាពាក់ព័ន្ធនឹងប្រធានបទខាងលើប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញពីគ្រូឧទ្ទេសមកពី ស.ស.យ.ក. ថ្នាក់កណ្តាល នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ នៅស្នាក់ការកណ្តាលរបស់ ស.ស.យ.ក. ដោយមានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោក តំណាងអង្គការសុខភាពពិភពលោក តំណាងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជននានា ព្រមទាំងយុវជនស.ស.យ.ក. ជាច្រើនរូប។