អំបាញ់មិញនេះ គណៈកម្មការវាយតម្លៃ Guinness World Records បានប្រកាសថា “អបអរសាទរកម្ពុជា អ្នកមានឯតទគ្គកម្ម ទូកងវែងជាងគេលើពិភពលោក ដែលមានប្រវែង ៨៧.៣ ម៉ែត្រ”។
ថ្ងៃស្អែកនេះ កម្ពុជានឹងកាន់កាប់ឯតទគ្គកម្មពិភពលោកថ្មីមួយទៀត
កំណត់ត្រាពិភពលោកថ្មី ដែលជាទូកងវែងជាងគេលើពិភពលោកនឹងត្រូវបានគណៈកម្មការ Guinness World Records មកធ្វើការវាយតម្លៃនៅថ្ងៃស្អែក ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតំបន់ទីប្រជុំជនអ្នកលឿងត្រើយខាងកើត ស្ថិតក្នុងឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង។ អានបន្ត
ស.ស.យ.ក ចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី ៦៥ ០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០១៨
ក្នុងឱកាសខួបលើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០១៨ នៃព្រះរាជាណាចក្រកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរជាឱឡារិកទិវាបុណ្យជាតិដ៏អធិកអធមនេះ ក្នុងគោលបំណងរំលឹកឡើងវិញ និងបន្តលើកស្ទួយវីរភាពដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមនៃព្រះរាជបូជនីយកិច្ចរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដែលទ្រង់បានតស៊ូរំដោះកម្ពុជាឲ្យទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
រូបភាព៖ សហការី
អានបន្ត
សារស្វាគមន៍បវេសនកាលថ្មី ឆ្នាំ២០១៨ – ២០១៩
ថ្ងៃនេះជាថ្ងៃបើកទំព័រថ្មីនៃជំហានឈានទៅរកភាពជោគជ័យរបស់ប្អូនៗ សិស្សានុសិស្សទាំងអស់។ សូមប្អូនៗ ព្យាយាមយកចិត្តទុកដាក់ ស្តាប់ការទូន្មាន ការបង្ហាត់បង្រៀន ដំបូន្មានរបស់លោកគ្រូអ្នកគ្រូ និងស្វះស្វែងខ្លួងឯងស្វ័យសិក្សាបន្ថែមដើម្បីបង្កើនពុទ្ធិ និងជំនាញផ្ទាល់ខ្លួន (ទាំងជំនាញមូលដ្ឋាន និងជំនាញទន់)។ ដំណើរជីវិតនៃការអប់រំនេះជាទុនដ៏សំខាន់ក្នុងការបណ្តុះបណ្តាលខ្លួនឲ្យក្លាយជាធនធានមនុស្សបន្តវេនប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ ភាពស្មោះត្រង់ និងភាពជាខ្មែរដែលស្គាល់ច្បាស់ពីទំនៀមទំលាប់ ប្រពៃណី និងទទួលស្គាល់សច្ចធម៌ប្រវត្តិសាស្ត្រប្រកបដោយភាពជឿជាក់ ហើយបន្តជឿជាក់លើកម្ពុជាទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
ចាប់ផ្តើម «ខែស្អាត» ជាមួយយុទ្ធនាការភ្នំពេញស្អាតឆ្នាំទី២
យុទ្ធនាការភ្នំពេញស្អាត យុទ្ធនាការនៃការផ្លាស់ប្ដូរឥរិយាបទតាមរយៈការអប់រំ និងផ្សព្វផ្សាយក្នុងការគ្រប់គ្រងកាកសំណល់ក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភំ្នពេញ ក្រោមពាក្យស្លោក៖ «សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ»។ យុទ្ធនាការនេះធ្វើឡើងនូវរៀងរាល់ឆ្នាំ ក្នុងអំឡុងខែវិច្ឆិកា ដែលត្រូវបានយុទ្ធនាការនេះប្រសិទ្ធនាមថាជា «ខែស្អាត» ដែលក្នុងនោះ ឆ្នាំនេះគឺជាឆ្នាំទី២ហើយនៃ យុទ្ធនាការភ្នំពេញស្អាត។ យុទ្ធនាការនេះនឹងត្រូវបានប្រព្រឹត្តឡើងពេញមួយខែវិចិ្ឆកា ដោយស្ម័គ្រចិត្ត និងដោយមានការចូលរួមពីសំណាក់ «យុវជនសុឆន្ទៈស្អាត» ចំនួន ២០០នាក់ ដែលជាអ្នកពាំនាំសាររបស់យុទ្ធនាការ និងបំពេញការងារស្ម័គ្រចិត្ត ដោយយោងទៅតាមផែនការសកម្មភាព ៩ ធំៗ មានដូចជា៖ សិក្ខាសាលាស្ដីពីការបញ្ជ្រាបការអប់រំទៅតាមបណ្តាគ្រឹះស្ថានរដ្ឋ និងឯកជន (គ្រោង ៣៤ គ្រឹះស្ថានអប់រំ) វេទិកាវោហាសព្វជាសាធារណៈ ការបំផុសយុទ្ធនាការតាមរយៈ Social Media Challenge «ផ្ទះខ្ញុំស្អាត ភ្នំពេញស្អាត» ការបង្កើតកម្មវិធីប្រកួតប្រជែងវីដេអូអប់រំខ្លី បន្តការចុះផ្សព្វផ្សាយតាមរយៈការបិទស្ទីគ័រ «ស្អាត» និងជំរុញការទទួលយកទស្សនាទាន«ស្អាត» អោយបានទូលំទូលាយ បន្តការផ្សព្វផ្សាយបទចំរៀងភ្នំពេញស្អាត និងខ្លីបវីដេអូតុក្កតាខ្លីអប់រំពីការថែរក្សាអនាម័យទីក្រុង តាមរយៈស្ថានីយ៍ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ ។ល។