កិច្ចប្រជុំគណៈកម្មធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នេះ ជាថ្ងៃទី២ បានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការកណ្តាលបន្ថែមស្របតាមតម្រូវការនៃការរីកលូតលាស់របស់ស្ថាប័នពីមួយថ្ងៃទៅមួយថ្ងៃ។
អានបន្តព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅតែដក់ក្នុងបេះដូង និងជាព្រឹត្តិការណ៍គំរូទូទាំងប្រទេស
ក្នុងដំណើរបេសកកម្មដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី នៅខេត្តតាកែវ ខេត្តកែប និងខេត្តកំពត មានប្រធានបទមួយដែលមានត្រូវលើកឡើងដូចៗគ្នាពីសំណាក់អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តនិមួយៗនោះគឺ «ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត»។ ជាឧទាហរណ៍ នៅក្នុងឆ្នាំនេះ ខេត្តទាំងបីបានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនបានចូលរួមទទួលភាពសប្បាយរីករាយ ដែលមានជាអាទិ៍៖ តាកែវសង្ក្រាន្ត សង្ក្រាន្តខេត្តកែប និងកំពតសង្រ្កាន្ត។
អានបន្តសហគមន៍ទេសចរណ៍ត្រពាំងសង្កែរ បង្កើតឡើងដើម្បីថែរក្សាធនធានធម្មជាតិសម្រាប់យើង និងកូនចៅយើងទាំងអស់គ្នា
ស្ថិតនៅចម្ងាយ០៧គីឡូម៉ែត្រពីទីរួមខេត្តកំពត ឆ្ពោះទៅកាន់ខេត្តកែប បងប្អូននឹងបានទៅដល់ “សហគមន៍ទេសចរណ៍ត្រពាំងសង្កែរ” ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំង សង្កែរ ស្រុកទឹកឈូ ខេត្តកំពត។ នៅទីនេះ អ្នកទេសចរអាចទស្សនាព្រៃកោងកាង, ដាំកូនកោងកាង, ជិះទូកលេងកម្សាន្ត និងមើលអំពិលអំពែកពេលរាត្រី ដោយសហគមន៍មានបម្រើសេវាស្នាក់នៅ(១០ដុល្លារមួយយប់) ម្ហូបអាហារ និងទូកជិះទស្សនាតាមដងព្រែក(១៥ ដុលា្លរអាមេរិកសម្រាប់ទូកមួយ)។
អានបន្តបេសកកម្មរាជធានី ខេត្ត បានមកដល់ខេត្តកែប ដែលជាខេត្តទី១៦
បន្ទាប់ពីបេសកកម្មក្នុងខេត្តតាកែវទទួលបានជោគជ័យគួរជាទីមោទន ថ្ងៃនេះបេសកកម្ម រាជធានី ខេត្ត បានដំណើរមកដល់ខេត្តកែប ដែលជាខេត្តទី១៦នៃបេសកកម្ម។ ខេត្តកែបមានចម្ងាយ ១៧៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញផ្ទៃដីសរុប ចំនួន ១៨៧,២៤ គីឡូម៉ែត្រការ៉េ និងប្រជាពលរដ្ឋសរុមចំនួន៤១.៨១៨នាក់។
អានបន្តសូមអញ្ជើញទស្សនា “សារមន្ទីរខេត្តតាកែវ” និងរួមគ្នាថែរក្សាបេតិកភណ្ឌជាតិ
ខេត្តតាកែវជាខេត្តដែលបណ្តុំដោយទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រចំណាស់ៗជាច្រើនដែលគួរឲ្យកត់សម្គាល់។ ក្នុងនោះខេត្តនេះមានសារមន្ទីរចំនួនពីរដែលកំពុងដំណើរការគឺ សារមន្ទីរខេត្តតាកែវ និងសារមន្ទីរអង្គរបុរី។ ថ្ងៃនេះ ស.ស.យ.ក. សូមគោរពអញ្ជើញបងប្អូនជនរួមជាតិទៅទស្សនា និងស្វែងយល់ពី “សារមន្ទីរខេត្តតាកែវ”។
អានបន្ត