ថ្ងៃនេះជាថ្ងៃបើកទំព័រថ្មីនៃជំហានឈានទៅរកភាពជោគជ័យរបស់ប្អូនៗ សិស្សានុសិស្សទាំងអស់។ សូមប្អូនៗ ព្យាយាមយកចិត្តទុកដាក់ ស្តាប់ការទូន្មាន ការបង្ហាត់បង្រៀន ដំបូន្មានរបស់លោកគ្រូអ្នកគ្រូ និងស្វះស្វែងខ្លួងឯងស្វ័យសិក្សាបន្ថែមដើម្បីបង្កើនពុទ្ធិ និងជំនាញផ្ទាល់ខ្លួន (ទាំងជំនាញមូលដ្ឋាន និងជំនាញទន់)។ ដំណើរជីវិតនៃការអប់រំនេះជាទុនដ៏សំខាន់ក្នុងការបណ្តុះបណ្តាលខ្លួនឲ្យក្លាយជាធនធានមនុស្សបន្តវេនប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ ភាពស្មោះត្រង់ និងភាពជាខ្មែរដែលស្គាល់ច្បាស់ពីទំនៀមទំលាប់ ប្រពៃណី និងទទួលស្គាល់សច្ចធម៌ប្រវត្តិសាស្ត្រប្រកបដោយភាពជឿជាក់ ហើយបន្តជឿជាក់លើកម្ពុជាទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
ចាប់ផ្តើម «ខែស្អាត» ជាមួយយុទ្ធនាការភ្នំពេញស្អាតឆ្នាំទី២
យុទ្ធនាការភ្នំពេញស្អាត យុទ្ធនាការនៃការផ្លាស់ប្ដូរឥរិយាបទតាមរយៈការអប់រំ និងផ្សព្វផ្សាយក្នុងការគ្រប់គ្រងកាកសំណល់ក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភំ្នពេញ ក្រោមពាក្យស្លោក៖ «សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ»។ យុទ្ធនាការនេះធ្វើឡើងនូវរៀងរាល់ឆ្នាំ ក្នុងអំឡុងខែវិច្ឆិកា ដែលត្រូវបានយុទ្ធនាការនេះប្រសិទ្ធនាមថាជា «ខែស្អាត» ដែលក្នុងនោះ ឆ្នាំនេះគឺជាឆ្នាំទី២ហើយនៃ យុទ្ធនាការភ្នំពេញស្អាត។ យុទ្ធនាការនេះនឹងត្រូវបានប្រព្រឹត្តឡើងពេញមួយខែវិចិ្ឆកា ដោយស្ម័គ្រចិត្ត និងដោយមានការចូលរួមពីសំណាក់ «យុវជនសុឆន្ទៈស្អាត» ចំនួន ២០០នាក់ ដែលជាអ្នកពាំនាំសាររបស់យុទ្ធនាការ និងបំពេញការងារស្ម័គ្រចិត្ត ដោយយោងទៅតាមផែនការសកម្មភាព ៩ ធំៗ មានដូចជា៖ សិក្ខាសាលាស្ដីពីការបញ្ជ្រាបការអប់រំទៅតាមបណ្តាគ្រឹះស្ថានរដ្ឋ និងឯកជន (គ្រោង ៣៤ គ្រឹះស្ថានអប់រំ) វេទិកាវោហាសព្វជាសាធារណៈ ការបំផុសយុទ្ធនាការតាមរយៈ Social Media Challenge «ផ្ទះខ្ញុំស្អាត ភ្នំពេញស្អាត» ការបង្កើតកម្មវិធីប្រកួតប្រជែងវីដេអូអប់រំខ្លី បន្តការចុះផ្សព្វផ្សាយតាមរយៈការបិទស្ទីគ័រ «ស្អាត» និងជំរុញការទទួលយកទស្សនាទាន«ស្អាត» អោយបានទូលំទូលាយ បន្តការផ្សព្វផ្សាយបទចំរៀងភ្នំពេញស្អាត និងខ្លីបវីដេអូតុក្កតាខ្លីអប់រំពីការថែរក្សាអនាម័យទីក្រុង តាមរយៈស្ថានីយ៍ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ ។ល។
ប្តេជ្ញាគោរពដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រក្នុងព្រះរាជសកម្មភាពនាំមកនូវវឌ្ឍនភាពដល់ព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដ៏មហាជ័យមង្គលបវរថ្លៃថ្លា ពោរពេញដោយសេចក្ដីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យខួប លើកទី១៤ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នេះ តាងនាមសមាជិក សមាជិកានៃមហាគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំងប្រទេស និងក្នុងនាមទូលព្រះបង្គំផ្ទាល់ សូមព្រះបរមរាជានុញ្ញាត ចូលរួមអបអរសាទរទិវាដ៏មហានក្ខន្តឫក្ស និងសូមសម្ដែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ និងជាទីគោរពសក្ការៈនៃប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
ចង់ដឹងទេថា មាននរណាខ្លះចុះឈ្មោះចូលរួមព្រឹត្ដិការណ៍ 40kmទៅកាន់ប្រវត្ដិសាស្រ្ដ?
រហូតមកដល់ពេលនេះយើងឃើញថាមានសារធារណៈជនជាច្រើនរយនាក់បានធ្វើការចុះឈ្មោះចូលរួមព្រឹត្ដិការណ៍នេះកាន់តែច្រើន ដែលរួមមានទាំង សិល្បៈករ សិល្បៈការនី កីឡាករ លោកគ្រូ អ្នកគ្រូ សិស្ស និសិ្សត សមាជិកសមាជិកា ស.ស.យ.ក និងបងប្អូនសាធារណៈជនទូទៅផងដែរ។
តោះ! ចង់ដឹងទេថា តើអ្នកត្រូវធ្វើដូចម្តេចខ្លះដើម្បី ចូលរួមព្រឹត្តិការណ៍ 40km ទៅកាន់ប្រវត្តិសាស្រ្ត?
ព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» មានគោលបំណងផ្តល់ជាវេទិកាដល់យុវជន ឲ្យចេះរួបរួមគ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត ស្វែងយល់ពីកម្រិតសមត្ថភាពរបស់ខ្លួន ក៏ដូចជាកម្រិតនៃការតស៊ូ ភាពអត់ធ្មត់ និងសមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែង រួមជាមួយការស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រតាមរយៈការធ្វើដំណើរថ្មើរជើងរួមគ្នានៅលើគន្លងផ្លូវដែលមានចម្ងាយ៤០គីឡូម៉ែត្រ។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺធ្វើឡើងដើម្បីបង្កើតបរិយាកាសស្និតស្នាល និងប្រកបដោយភារតភាព ដែលក្នុងនោះយុវជនទាំងអស់ត្រូវបានលើកទឹកចិត្តអោយមានសកម្មភាពកសាងក្រុម (Team Building) ការដើររួមគ្នា ច្រៀងចម្រៀងរួមគ្នា ការចំអិនអាហាររួមគ្នា ការបោះជំរុំ ការដុតភ្លើងគប់ ការនិទានរឿង និងការបញ្ចេញសមត្ថភាព ទេពកោសល្យផ្ទាល់ខ្លួន ក៏ដូចជាការច្រៀង រាំកម្សាន្តផ្សេងៗ។ អានបន្ត