ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសវិធានការ ក្នុងការអនុវត្តវិស្សមកាលមុនកាលកំណត់ កាលពីថ្ងៃទី១៣ មីនា ឆ្នាំ២០២០ ដោយបានណែនាំឲ្យ អាណាព្យាបាល និងសិស្សានុសិស្ស អនុវត្តការររៀនពីចម្ងាយតាមប្រព័ន្ធអេឡិកត្រូនិក (E-Learning) ក្នុងពេលឈប់សម្រាកនៅផ្ទះ។ ខាងក្រោមនេះជា មធ្យោបាយក្នុងការចូលរៀនតាមOnline។
read moreសិស្សថ្នាក់ទី៧ ទី៨ និងទី៩ អាចរៀនOnline តាម beep
ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងស្តីពីការសិក្សាបន្ថែមតាមប្រព័ន្ធអនឡាញ តាមរយៈកម្មវិធីសមមមូលអប់រំកម្រិតមូលដ្ឋានតាមអុីនធឺណេត។
សិស្សានុសិស្ស ថ្នាក់ទី៧ ទី៨ និងទី៩ អាចចុះឈ្មោះចូលរៀនក្នុងកម្មវិធីនេះ ដូចខាងក្រោម៖
១៖ ចូលទៅកាន់តំណរ beep.moeys.gov.kh ដោយប្រើប្រាស់ទូរស័ព្ទ ឬកុំព្យូទ័រ។
២៖ ជ្រើសរើសមុខវិជ្ជាសិក្សា ក្នុងចំណោមមុខវិជ្ជាទាំង១១ដោយឥតគិតថ្លៃ។
ព្រឹត្តិការណ៍នានាទាំងអស់របស់ASEM13 គឺពាក់ព័ន្ធជាពិសេសដល់យុវជន
ព្រឹកនេះ ស.ស.យ.ក. បានចូលរួមក្នុងទិវា ASEM Day ដើម្បីឈ្វេងយល់ពីភាពជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំជាច្រើនរូប រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. និងសិស្ស និស្សិតជាច្រើនរូប។
ក្នុងពិធីបើកទិវានាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាដោយសង្កត់ធ្ងន់លើយុវជនថា “ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ពាក់ព័ន្ធទាំងអស់របស់ASEM គឺពាក់ព័ន្ធជាពិសេសដល់យុវជន។ យុវជនគឺជាអនាគតរបស់យើង៖ កាលណាយុវជនចាប់បានឱកាសនៃភាពជាដៃគូអាស៊ី-អ៊ឺរ៉ុប នេះកាន់តែឆាប់ នោះពួកគេនឹងបានត្រៀមខ្លួនកាន់តែប្រសើរដើម្បីធានាបាននូវអនាគតដ៏វែងឆ្ងាយរបស់ពួកគេដែលហួសព្រំដែនកម្ពុជាទៅទៀត។”
ជាងនេះទៅទៀត ឯកឧត្តមបានឲ្យដឹងថា ប្រទេសដៃគូASEM គឺតំណាងឲ្យ ៦៥% នៃសេដ្ឋកិច្ចពិភពលោក ៦០% នៃប្រជាជនពិភពលោក ៥៥%នៃពាណិជ្ជកម្មពិភពលោក និង ៧៥%នៃទេសចរណ៍ពិភពលោក។ ដូច្នេះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នេះពិតជាមានសារៈសំខាន់ និងមានវិសាលភាពធំធេងសម្រាប់ទាំងកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។
សូមជម្រាបផងដែរថា ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ មិនមែនគ្រាន់តែរៀបចំកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តនេះតែមួយនោះទេ។ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ក៏នឹងរៀបចំព្រឹត្តិការណ៍អមផ្សេងៗជាច្រើន ពេញមួយឆ្នាំតែម្តង។ ព្រឹត្តិការណ៍ទាំងអស់នោះរួមមាន ៨ធំៗ នោះគឺ ១) កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ២)វេទិការធុរកិច្ចនិងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ៣)កិច្ចប្រជុំកំពូលនៃអ្នកដឹកនាំវ័យក្មេងរបស់មូលនិធិអាស៊ី-អឺរ៉ុប ៤)កិច្ចពិភាក្សាតុមូលអ្នកសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុប ៥)វេទិការការងារអាស៊ី-អឺរ៉ុប ៦)វេទិកាប្រជាជនអាស៊ី-អឺរ៉ុប ៧)មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប និង៨)វេទិការស្តីពីស្រ្តីក្នុងការរក្សាសន្តិភាព និងសន្តិសុខ។
ស.ស.យ.ក. សាទរទិវាវប្បធម៌ជាតិ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»
ទិវាវប្បធម៌ជាតិ៣មីនា គឺជាទិវាដែលមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះប្រជាជាតិទាំងមូល ធ្វើឡើងដើម្បីជាការនឹកទៅដល់គុណូបការៈដូនតាជំនាន់មុន ដែលបានរក្សា និងបន្សល់ទុកនូវកេរមរតក ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់កូនចៅជំនាន់ក្រោយ។ ទិវានេះធ្វើឡើងក្នុងគោលបំណងក្រើនរំលឹកដល់ប្រជាជនកម្ពុជា ជាពិសេសយុវជនអ្នកបន្តវេនជំនាន់ក្រោយ ឲ្យចូលរួមស្រឡាញ់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ និងបន្តនូវកាតព្វកិច្ចរបស់ខ្លួនក្នុងការថែរក្សា ការពារ ផ្សព្វផ្សាយ លើកស្ទួយ និងអភិរក្សវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៅព្រះរាជាណាចក្រកម្ពុជាឲ្យបាននៅស្ថិតសេ្ថរ ប្រកបដោយនិរន្តរភាព។
សហភាពសហព័ន្ធយុវជនកម្ពុជាមិនដែលភ្លេចឡើយ នូវកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមយុវជនកម្ពុជា ដែលតែងតែចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងគ្រប់កម្មវិធីលើកស្ទួយដល់វប្បធម៌ខ្មែរ ដូចជាព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ ដែលជួយនាំយកនូវភាពអស្ចារ្យរបស់កម្ពុជា ទៅកាន់ពិភពលោក ធ្វើឲ្យឈ្មោះកម្ពុជាល្បីល្បាញជាថ្នាក់អន្តរជាតិ ហើយអ្វីដែលមិនអាចបំភ្លេចបាន គឺព្រឹត្តិការណ៍អង្គរ សង្រ្កាន្ត ដែលបានដក់ជាប់ក្នុងដួងចិត្តប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
យុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា នឹងនៅតែបន្តអនុវត្ត និងប្តេជ្ញារួមថែរក្សាកេរមរតកវប្បធម៌ប្រពៃណីខ្មែរឲ្យស្ថិតស្ថេរគង់វង្សតរៀងទៅ ហើយរួមចំណែកធ្វើអោយវិស័យវប្បធម៌រឹតតែមានភាពរីកលូតលាស់ទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។
Full Speech of H.E. Mr. HUN Many at the 41st Anniversary of UYFC
Speech H.E. Mr. HUN Many
President of the Union of Youth Federations of Cambodia
the 41st Anniversary of the Union of Youth Federations of Cambodia
02 December 1978 – 02 December 2019