បន្ទាប់ពីបេសកកម្មក្នុងខេត្តតាកែវទទួលបានជោគជ័យគួរជាទីមោទន ថ្ងៃនេះបេសកកម្ម រាជធានី ខេត្ត បានដំណើរមកដល់ខេត្តកែប ដែលជាខេត្តទី១៦នៃបេសកកម្ម។ ខេត្តកែបមានចម្ងាយ ១៧៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញផ្ទៃដីសរុប ចំនួន ១៨៧,២៤ គីឡូម៉ែត្រការ៉េ និងប្រជាពលរដ្ឋសរុមចំនួន៤១.៨១៨នាក់។
អានបន្តសូមអញ្ជើញទស្សនា “សារមន្ទីរខេត្តតាកែវ” និងរួមគ្នាថែរក្សាបេតិកភណ្ឌជាតិ
ខេត្តតាកែវជាខេត្តដែលបណ្តុំដោយទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រចំណាស់ៗជាច្រើនដែលគួរឲ្យកត់សម្គាល់។ ក្នុងនោះខេត្តនេះមានសារមន្ទីរចំនួនពីរដែលកំពុងដំណើរការគឺ សារមន្ទីរខេត្តតាកែវ និងសារមន្ទីរអង្គរបុរី។ ថ្ងៃនេះ ស.ស.យ.ក. សូមគោរពអញ្ជើញបងប្អូនជនរួមជាតិទៅទស្សនា និងស្វែងយល់ពី “សារមន្ទីរខេត្តតាកែវ”។
អានបន្តសេចក្តីជូនដំណឹង ស្តីពីបេសកកម្មតាមបណ្តា រាជធានី ខេត្តរបស់ ឯកឧត្តមប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) មានកិត្តិយសជម្រាបជូនដំណឹងដល់សមាជិក សមាជិកា និងសាធារណជនអោយបានជ្រាបថា ឯកឧត្តម ហ៊ុន ម៉ានី នឹងដឹកនាំបេសកកម្ម ចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ស.ស.យ.ក. នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។ បេសកកម្មនេះជាផ្នែកមួយនៃបេសកកម្ម ចុះតាមបណ្តា រាជធានី ខេត្ត ទូទាំងប្រទេស ដែលមានគោលបំណងដូចខាងក្រោម៖
អានបន្តសេចក្តីជូនដំណឹងស្តីពីកម្មវិធីប្រគំតន្រ្តី “៧មករា ខ្ញុំ៤០ឆ្នាំ”
សហភាពសហព័ន្ធយុវជនកម្ពុជា សូមជម្រាបជូនដំណឹង ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សមាជិក សមាជិកា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិអោយបានជ្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធីប្រគំតន្រ្តី “៧មករា ខ្ញុំ៤០ឆ្នាំ” ដើម្បីចូលរួមអបអរសាទរខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា ដែលនឹងប្រព្រឹត្តទៅដូចខាងក្រោម៖
អានបន្តស.ស.យ.ក សូមចូលរួមចំណែកជាមួយប្រជាជាតិកម្ពុជាទាំងមូលក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ”
សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមចំណែកជាមួយប្រជាជាតិកម្ពុជាទាំងមូលក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដែលទ្រង់បានយាងចូលព្រះទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា ដោយព្រះជរាពាធ។
សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ សូមសម្តែងនូវកតញ្ញុតាធម៌គោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ដែលជានិច្ចជាកាលព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា និងបានបូជាអ្វីៗគ្រប់យ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជារាស្រ្តជាកូន ជាចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ដើម្បីសេចក្ដីសុខសាន្ត និងភាពរុងរឿងរីកចម្រើននៃប្រជាជាតិកម្ពុជាទាំងមូល។
ទោះ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” បានឃ្លាតចាកទៅអស់រយៈពេល ៦ ឆ្នាំហើយក្ដី ប៉ុន្តែ ព្រះមហាវីរភាព និងព្រះមហាគំរូដ៏ឆ្នើម ព្រមទាំងទឹកព្រះទ័យដ៏ល្អប្រពៃ ឧត្តុង្គឧត្តមថ្លៃថ្លារបស់ព្រះអង្គ ឋិតនៅដិតជាប់ជានិច្ចនៅក្នុងស្មារតី និងក្រអៅបេះដូងរបស់ទូលព្រះបង្គំយើងខ្ញុំជាយុវជនទាំងអស់គ្នា ហើយពិតជានឹងនៅស្ថិតស្ថេរគង់វង្សជារៀងដរាបរៀងទៅ។