ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសវិធានការ ក្នុងការអនុវត្តវិស្សមកាលមុនកាលកំណត់ កាលពីថ្ងៃទី១៣ មីនា ឆ្នាំ២០២០ ដោយបានណែនាំឲ្យ អាណាព្យាបាល និងសិស្សានុសិស្ស អនុវត្តការររៀនពីចម្ងាយតាមប្រព័ន្ធអេឡិកត្រូនិក (E-Learning) ក្នុងពេលឈប់សម្រាកនៅផ្ទះ។ ខាងក្រោមនេះជា មធ្យោបាយក្នុងការចូលរៀនតាមOnline។
អានបន្តAll posts by UYFC Administrator
សិស្សថ្នាក់ទី៧ ទី៨ និងទី៩ អាចរៀនOnline តាម beep
ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងស្តីពីការសិក្សាបន្ថែមតាមប្រព័ន្ធអនឡាញ តាមរយៈកម្មវិធីសមមមូលអប់រំកម្រិតមូលដ្ឋានតាមអុីនធឺណេត។
សិស្សានុសិស្ស ថ្នាក់ទី៧ ទី៨ និងទី៩ អាចចុះឈ្មោះចូលរៀនក្នុងកម្មវិធីនេះ ដូចខាងក្រោម៖
១៖ ចូលទៅកាន់តំណរ beep.moeys.gov.kh ដោយប្រើប្រាស់ទូរស័ព្ទ ឬកុំព្យូទ័រ។
២៖ ជ្រើសរើសមុខវិជ្ជាសិក្សា ក្នុងចំណោមមុខវិជ្ជាទាំង១១ដោយឥតគិតថ្លៃ។
កូវីដ១៩៖ ប្រសិនបើអ្នកឈឺ តើគួរធ្វើដូចម្តេច?
ប្រសិនបើអ្នកមានអាការៈដូចជា ក្អកស្ងួត ឈឺបំពង់ក និងពិបាកដកដង្ហើម សូមទាក់ទងទៅកាន់គ្រូពេទ្យរបស់លោកអ្នក ឬទាក់ទងទៅកាន់លេខទូរស័ព្ទ ១១៥ ឬអានអត្ថបទខាងក្រោម
វិធានការណ៍ការពារការចម្លងជំងឺកូវីដ១៩ ប្រសិនបើអ្នកឈឺ៖
១. ស្នាក់នៅផ្ទះ លើកលែងតែត្រូវការទទួលការព្យាបាល
- ស្នាក់នៅផ្ទះ៖ អ្នកផ្ទុកជំងឺកូវីដ១៩ ហើយមានអាការៈស្រាល អាចព្យាបាទជាសះស្បើយនៅផ្ទះបាន។ សូមកុំចាកចេញពីផ្ទះ លើកលែងតែត្រូវការទទួលការថែទាំសុខភាព។ សូមកុំទៅទីសាធារណៈ។
- រក្សាទំនាក់ទំនងជាមួយវេជ្ជបណ្ឌិត៖ ទាក់ទងទៅគ្រូពេទ្យ មុនពេលទទួលការព្យាបាល។ ត្រូវទទួលការព្យាបាល ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលខ្លួន ឬអ្នកគិតថាវាបន្ទាន់។
- ជៀសវាងការធ្វើដំណើរ៖ ចៀសវាងការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈផ្សេងៗ ជិះជាមួយគ្នា ឫតាក់ស៊ីជាដើម។
២. ញែកខ្លួនអ្នកពីសមាជិកគ្រួសារ
- នៅឲ្យឆ្ងាយពីអ្នកដទៃ៖ អ្នកគួរតែស្នាក់នៅក្នុង “បន្ទប់ដាច់ដោយឡែក” ឆ្ងាយពីសមាជិកនៅក្នុងផ្ទះ។ បើអាច គួរប្រើបន្ទប់ទឹកដាច់ដោយឡែក។
- កាត់បន្ថយទំនាក់ទំនងជាមួយសត្វចិញ្ចឹម
និងសត្វពាហនៈ៖ អ្នកគួរតែកាត់បន្ថយទំនាក់ទំនងជាមួយសត្វចិញ្ចឹម
និងសត្វដទៃទៀត ដូចគ្នានឹងអ្នកផ្សេងៗនៅជុំវិញអ្នកផងដែរ។
- ទោះបីជាមិនទាន់មានសេចក្តីរាយការណ៍ ពីការឆ្លងជំងឺកូវីដ១៩ ទៅលើសត្វចិញ្ចឹមឬសត្វដទៃទៀតក៏ដោយ ក៏វាជាការណែនាំឲ្យអ្នកណាមានផ្ទុកមេរោគ កាត់បន្ថយទំនាក់ទំនងជាមួយសត្វរហូតដល់មានព័ត៌មានបន្ថែម។
- គួរឲ្យសមាជិកគ្រួសារដទៃថែរក្សាសត្វរបស់អ្នក ខណៈពេលដែលអ្នកកំពុងមានជំងឺ។ ប្រសិនបើអ្នកត្រូវតែមើលថែ ឬនៅជុំវិញសត្វចិញ្ចឹម សូមលាងដៃមុន និងក្រោយពេលអ្នកមានទំនាក់ទំនងជាមួយសត្វ។
៣. ទាក់ទងមុនពេលទៅជួបគ្រូពេទ្យ
- ទាក់ទងនៅជាមុន៖ ប្រសិនបើអ្នកមានការណាត់ជួបជាមួយនឹងគ្រូពេទ្យ សូមទូរស័ព្ទទៅការិយាល័យគ្រូពេទ្យ ឬផ្នែកសង្គ្រោះបន្ទាន់ ជាមុនហើយប្រាប់ថា អ្នកអាចមាន ឬប្រហែលជាមានជំងឺកូវីដ១៩។ នេះនឹងជួយឱ្យគ្រូពេទ្យ និងអ្នកជំងឺដទៃទៀត មានការប្រុងប្រយ័ត្នជាមុន។
៤. ពាក់ម៉ាស់ប្រសិនបើអ្នកឈឺ
- ប្រសិនបើអ្នកឈឺ៖ អ្នកគួរតែពាក់ម៉ាស់ ពេលនៅក្បែរអ្នកដទៃ និងមុនពេលចូលក្នុងការិយាល័យអ្នកផ្តល់សេវាថែទាំសុខភាព។
- ប្រសិនបើអ្នកយកចិត្តទុកដាក់ចំពោះអ្នកដទៃ៖ ប្រសិនបើអ្នកដែលមានជំងឺឈឺ ហើយមិនអាចពាក់ម៉ាស់បាន (ឧទាហរណ៍ដោយសារតែពិបាកដកដង្ហើម) ដូច្នេះអ្នកដែលរស់នៅក្នុងផ្ទះ គួរតែស្នាក់នៅក្នុងបន្ទប់ផ្សេង។ នៅពេលអ្នកដែលត្រូវមើលថែ ចូលក្នុងបន្ទប់របស់អ្នកជម្ងឺ ពួកគាត់គួរតែពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។ មិនគួរមានអ្នកចូលទៅក្នុងបន្ទប់ ក្រៅពីអ្នកមើលថែឡើយ។
៥. គ្របពេលក្អក និងកណ្តាស់
- គ្របមាត់ និងច្រមុះ៖ ប្រើក្រដាស គ្របមាត់និងច្រមុះពេលក្អក ឬកណ្តាស់។
- បោះចោល៖ បោះចោលក្រដាសដែលប្រើប្រាស់ហើយក្នុងធុងសំរាម។
- លាងដៃ៖ លាងដៃភ្លាមៗជាមួយសាប៊ូនិងទឹកយ៉ាងហោចណាស់ ២០ វិនាទី។ ប្រសិនបើមិនមានសាប៊ូនិងទឹក សូមសម្អាតដៃជាមួយទឹកលាងដៃ ដែលមានជាតិអាល់កុលយ៉ាងហោចណាស់ ៦០ ភាគរយ។
៦. លាងដៃឱ្យបានញឹកញាប់
- លាងដៃ៖ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកយ៉ាងហោចណាស់ ២០ វិនាទី។ ជាពិសេសបន្ទាប់ពី ញើសសំបោរ ក្អក ឬកណ្តាស់, ពេលទៅបន្ទប់ទឹក និងមុនពេលបរិភោគឬ រៀបចំអាហារ។
- អនាម័យដៃ៖ ប្រសិនមិនមានសាប៊ូ និងទឹក សូមប្រើទឹកលាងដៃដែលមានជាតិអាល់កុលយ៉ាងហោចណាស់ ៦០ ភាគរយ ត្រដុសដៃឲ្យសព្វ រហូតទាល់តែស្ងួត។
- សាប៊ូនិងទឹក៖ សាប៊ូនិងទឹកគឺជាជំរើសល្អបំផុត ជាពិសេសប្រសិនបើដៃមើលឃើញថាកខ្វក់។
- ជៀសវាងការប៉ះ៖ ជៀសវាងការប៉ះភ្នែក ច្រមុះ និងមាត់របស់អ្នកដោយប្រើដៃមិនបានលាងសំអាត។
៧. ជៀសវាងការចែករំលែករបស់របរផ្ទាល់ខ្លួន
- កុំចែករំលែក៖ កុំចែករំលែកចានបាយ កែវផឹកទឹក សំភារៈប្រើប្រាស់ កន្សែង ឫគ្រែជាមួយសមាជិកក្នុងផ្ទះ។
- លាងសម្អាតឱ្យបានហ្មត់ចត់ក្រោយពេលប្រើរួច៖ បន្ទាប់ពីប្រើសម្ភារៈទាំងនេះរួច ត្រូវលាងសម្អាតវាឱ្យស្អាតជាមួយសាប៊ូ និងទឹកឬដាក់ក្នុងម៉ាស៊ីនលាងចាន។
៨. លាងសម្អាតផ្ទៃដែលប៉ះពាល់រាល់ថ្ងៃ
៨.១. ទីកន្លែងប្រើប្រាស់រាល់ថ្ងៃ (“ បន្ទប់គេង” និងបន្ទប់ទឹក) ទុកឱ្យអ្នកត្រូវថែទាំអ្នកជំងឺ សម្អាត និងសម្លាប់មេរោគលើផ្ទៃទំាងនេះនៅក្នុងផ្ទះ
- លាងសម្អាត
និងសម្លាប់មេរោគ៖ លាងសម្អាតផ្ទៃដែលប៉ះពាល់រាល់ថ្ងៃ
នៅក្នុងបន្ទប់និងបន្ទប់ទឹករបស់អ្នក។ ទុកឱ្យនរណាម្នាក់ផ្សេងទៀតសម្អាត និងសម្លាប់រោគលើតំបន់រួម
ប៉ុន្តែបន្ទប់គេង និងបន្ទប់ទឹករបស់អ្នកសូមសម្អាតដោយខ្លួនឯង។
- ប្រសិនបើអ្នកថែទាំឬអ្នកផ្សេងទៀតត្រូវការសម្អាត បន្ទប់គេង ឬបន្ទប់ទឹករបស់អ្នកជម្ងឺ ពួកគាត់គួរធ្វើលុះត្រាចាំបាច់។ អ្នកមើលថែ / អ្នកផ្សេងទៀត គួរតែពាក់ម៉ាស់ ហើយរង់ចាំឱ្យបានយូរបំផុតតាមដែលអាចធ្វើបាន ចាំប្រើបន្ទប់ទឹក។
៨.២. ផ្ទៃប៉ះពាស់រាល់ថ្ងៃ រួមមានទូរស័ព្ទ, តេឡេ, តុ, គន្លះទ្វារ, បន្ទប់ទឹក, បង្គន់, ក្តារចុច និងតុក្បែរគ្រែជាដើម
- លាងសម្អាត និងសម្លាប់មេរោគនៅតំបន់ ដែលអាចមាន ឈាម កាកសំណល់ ឬសារធាតុរាវក្នុងរាងកាយ។
- អ្នកបោសសំអាតនិងលាងចានក្នុងផ្ទះ៖ ប្រើសាប៊ូនិងទឹក ឬទឹកសម្អាតផេ្សងៗទៀត សម្អាតតំបន់ ឬរបស់របរក្នុងផ្ទះ ប្រសិនបើវាកខ្វក់។
បនា្ទប់មកប្រើថ្នាំសំលាប់មេរោគ។
- ត្រូវប្រាកដថា ធ្វើតាមការណែនាំនៅលើផ្លាក ដើម្បីធានាការប្រើប្រាស់ផលិតផលប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព។ ផលិតផលមួយចំនួនណែនាំឱ្យរក្សាផ្ទៃដែលសម្អាតនោះ ឲ្យសើមរយៈពេលជាច្រើននាទីដើម្បីធានាថាសម្លាប់មេរោគ។ ផលិតផលខ្លះទៀតក៏ណែនាំឱ្យមានការប្រុងប្រយ័ត្ន ដូចជាពាក់ស្រោមដៃ ហើយត្រូវប្រាកដថាមានខ្យល់ចេញចូលល្អ ក្នុងពេលប្រើផលិតផល។
៩. តាមដានរោគសញ្ញារបស់អ្នក
- ស្វែងរកការព្យាបាលពីគ្រូពេទ្យ ប៉ុន្តែត្រូវហៅទូរស័ព្ទជាមុន៖ ស្វែងរកការព្យាបាលភ្លាមៗ ប្រសិនបើជំងឺរបស់អ្នកកាន់តែធ្ងន់ធ្ងរ (ឧទាហរណ៍ប្រសិនបើអ្នកពិបាកដកដង្ហើម) ។
- ទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកមុនពេលចូល៖ មុនពេលទៅការិយាល័យវេជ្ជបណ្ឌិត ឬបន្ទប់សង្គ្រោះបន្ទាន់សូមទូរស័ព្ទទៅមុនហើយប្រាប់រោគសញ្ញារបស់អ្នក។ ពួកគាត់នឹងប្រាប់អ្នកពីអ្វីដែលត្រូវធ្វើ។
- ពាក់ម៉ាស់៖ បើអាចសូមពាក់ម៉ាស់មុនពេលអ្នកចូលទៅក្នុងមន្ទីរពេទ្យ។ ប្រសិនបើអ្នកមិនអាចពាក់បាន សូមព្យាយាមរក្សាចម្ងាយសុវត្ថិភាពពីមនុស្សផ្សេងទៀត (យ៉ាងហោចណាស់ចម្ងាយ ១ម៉ែត្រ)។ នេះនឹងជួយការពារអ្នកនៅទីនេះទាំងអស់។
- អនុវត្តតាមការណែនាំពីអ្នកផ្តល់សេវាថែទាំសុខភាព និងមន្ទីរសុខាភិបាលមូលដ្ឋានរបស់អ្នក៖ អាជ្ញាធរសុខាភិបាលក្នុងតំបន់របស់អ្នក នឹងផ្តល់ការណែនាំស្តីពីការពិនិត្យរោគសញ្ញានិងរាយការណ៍ព័ត៌មាន។
*** វិធីបញ្ឈប់ការនៅដាច់ដោយឡែក
- អ្នកដែលមានជម្ងឺកូវីដ១៩ ដែលបានស្នាក់នៅក្នុងផ្ទះ (នៅដាច់ដោយឡែក) អាចបញ្ឈប់បានក្រោមល័ក្ខខ័ណ្ឌដូចខាងក្រោម៖
- ប្រសិនបើអ្នកមិនបានធ្វើតេស្តដើម្បីកំណត់ភាពអវិជ្ជមានទេ អ្នកអាចចាកចេញពីផ្ទះបានលុះត្រាតែ៖
- អ្នកមិនមានគ្រុនក្តៅយ៉ាងហោចណាស់ ៧២ ម៉ោង (៣ ថ្ងៃពេញ គ្មានអាការៈគ្រុនក្តៅ ដោយមិនប្រើថ្នាំដែលជួយកាត់បន្ថយគ្រុនក្តៅ)
- រោគសញ្ញាផ្សេងទៀតបានប្រសើរឡើង (ឧទាហរណ៍ លែងមានក្អក ឬពិបាកដកដង្ហើម)
- កន្លងទៅយ៉ាងហោចណាស់ ៧ ថ្ងៃ ចាប់ពីពេលរោគសញ្ញារបស់អ្នកបានលេចចេញដំបូង
- ប្រសិនបើអ្នកទទួលបានការធ្វើតេស្តពីលទ្ធិផលជំងឺ អ្នកអាចចាកចេញពីផ្ទះប្រសិន៖
- អ្នកលែងមានគ្រុនក្តៅ (ដោយមិនប្រើថ្នាំដែលជួយកាត់បន្ថយគ្រុន)
- រោគសញ្ញាផ្សេងទៀតបានប្រសើរឡើង (ឧទាហរណ៍ លែងមានក្អក ឬពិបាកដកដង្ហើម)
- អ្នកបានទទួលការធ្វើតេស្តអវិជ្ជមាន ពីរដង រំលងពីគ្នា២៤ ម៉ោង។
- ប្រសិនបើអ្នកមិនបានធ្វើតេស្តដើម្បីកំណត់ភាពអវិជ្ជមានទេ អ្នកអាចចាកចេញពីផ្ទះបានលុះត្រាតែ៖
ក្នុងករណីទាំងអស់ ត្រូវធ្វើតាមការណែនាំរបស់អ្នកផ្តល់សេវាថែទាំសុខភាព និងមន្ទីរសុខាភិបាលក្នុងតំបន់របស់អ្នក។ ការសម្រេចចិត្តបញ្ឈប់ការនៅដាច់ដោយឡែក គួរទទួលបានការពិគ្រោះយោបល់ជាមួយអ្នកផ្តល់សេវាថែទាំសុខភាព និងមន្ទីរសុខភាពរដ្ឋជាមុនសិន។ ការសម្រេចចិត្តគឺអាស្រ័យលើកាលៈទេសៈក្នុងតំបន់។
ប្រភពព័ត៌មាន: National Center for Immunization and Respiratory Diseases (NCIRD), Division of Viral Diseases តាមរយៈគេហទំព័រ Center for Disease Control and Prevention
សុន្ទរកថាទាំងស្រុងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៤១ កំណើតស.ស.យ.ក.
សុន្ទរកថា
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
ក្នុងពិធីអបអរសាទរខួបលើកទី៤១
នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា
២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០១៩
អានបន្ត
ស.ស.យ.ក. អរគុណបងប្អូនដែលបានចូលរួមញ៉ាំងឲ្យពិធីបុណ្យអុំទូកស្អាត និងសប្បាយរីករាយ
នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាបានជួបសំណេះសំណាលថ្លែងអំណរគុណដល់បងប្អូនអ្នកសម្អាតទីធ្លាសាធារណៈចន្លោះម៉ោង ១២យប់ ដល់ម៉ោង ៧ព្រឹក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ ការជួបសំណេះសំណាលថ្លែងអំណរគុណ នេះត្រូវបានធ្វើឡើង នាពេលព្រឹកព្រលឹម បន្ទាប់ពីបងប្អូនបានបញ្ចប់ភារកិច្ច ដោយត្រូវបានចែកចេញជាបីទីតាំងផ្សេងៗគ្នាដែលទីតាំងទីមួយនៅខាងមុខសួនវត្តបុទុមវត្តី ដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី ទីតាំងទីពីរនៅសួនច្បារមុខវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត ដឹកនាំដោយ លោក សាយ សំអាល់ អនុប្រធានស.ស.យ.ក. និងទីតាំងទីបី នៅសួនច្បារក្បែរសណ្ឋាគារសុខា ដែលដឹកនាំដោយ លោកស្រី ដាំ ដារិនី អនុប្រធាន ស.ស.យ.ក.។
អានបន្ត