រហូតមកដល់ពេលនេះយើងឃើញថាមានសារធារណៈជនជាច្រើនរយនាក់បានធ្វើការចុះឈ្មោះចូលរួមព្រឹត្ដិការណ៍នេះកាន់តែច្រើន ដែលរួមមានទាំង សិល្បៈករ សិល្បៈការនី កីឡាករ លោកគ្រូ អ្នកគ្រូ សិស្ស និសិ្សត សមាជិកសមាជិកា ស.ស.យ.ក និងបងប្អូនសាធារណៈជនទូទៅផងដែរ។
All posts by UYFC Administrator
តោះ! ចង់ដឹងទេថា តើអ្នកត្រូវធ្វើដូចម្តេចខ្លះដើម្បី ចូលរួមព្រឹត្តិការណ៍ 40km ទៅកាន់ប្រវត្តិសាស្រ្ត?
ព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» មានគោលបំណងផ្តល់ជាវេទិកាដល់យុវជន ឲ្យចេះរួបរួមគ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត ស្វែងយល់ពីកម្រិតសមត្ថភាពរបស់ខ្លួន ក៏ដូចជាកម្រិតនៃការតស៊ូ ភាពអត់ធ្មត់ និងសមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែង រួមជាមួយការស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រតាមរយៈការធ្វើដំណើរថ្មើរជើងរួមគ្នានៅលើគន្លងផ្លូវដែលមានចម្ងាយ៤០គីឡូម៉ែត្រ។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺធ្វើឡើងដើម្បីបង្កើតបរិយាកាសស្និតស្នាល និងប្រកបដោយភារតភាព ដែលក្នុងនោះយុវជនទាំងអស់ត្រូវបានលើកទឹកចិត្តអោយមានសកម្មភាពកសាងក្រុម (Team Building) ការដើររួមគ្នា ច្រៀងចម្រៀងរួមគ្នា ការចំអិនអាហាររួមគ្នា ការបោះជំរុំ ការដុតភ្លើងគប់ ការនិទានរឿង និងការបញ្ចេញសមត្ថភាព ទេពកោសល្យផ្ទាល់ខ្លួន ក៏ដូចជាការច្រៀង រាំកម្សាន្តផ្សេងៗ។ អានបន្ត
ស.ស.យ.ក សូមចូលរួមចំណែកជាមួយប្រជាជាតិកម្ពុជាទាំងមូលក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ”
សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមចំណែកជាមួយប្រជាជាតិកម្ពុជាទាំងមូលក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដែលទ្រង់បានយាងចូលព្រះទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា ដោយព្រះជរាពាធ។
សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ សូមសម្តែងនូវកតញ្ញុតាធម៌គោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ដែលជានិច្ចជាកាលព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា និងបានបូជាអ្វីៗគ្រប់យ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជារាស្រ្តជាកូន ជាចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ដើម្បីសេចក្ដីសុខសាន្ត និងភាពរុងរឿងរីកចម្រើននៃប្រជាជាតិកម្ពុជាទាំងមូល។
ទោះ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” បានឃ្លាតចាកទៅអស់រយៈពេល ៦ ឆ្នាំហើយក្ដី ប៉ុន្តែ ព្រះមហាវីរភាព និងព្រះមហាគំរូដ៏ឆ្នើម ព្រមទាំងទឹកព្រះទ័យដ៏ល្អប្រពៃ ឧត្តុង្គឧត្តមថ្លៃថ្លារបស់ព្រះអង្គ ឋិតនៅដិតជាប់ជានិច្ចនៅក្នុងស្មារតី និងក្រអៅបេះដូងរបស់ទូលព្រះបង្គំយើងខ្ញុំជាយុវជនទាំងអស់គ្នា ហើយពិតជានឹងនៅស្ថិតស្ថេរគង់វង្សជារៀងដរាបរៀងទៅ។
ទស្សនកិច្ចលើកដំបូងរបស់ គណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធយុវជនទូទាំងប្រទេសចិន ( ACYF) នៅកម្ពុជា
នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចលើកដំបូងរបស់ គណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធយុវជនទូទាំងប្រទេសចិន ( ACYF) ដឹកនាំដោយឯកឧត្តម He Junke មកកាន់ប្រទេសកម្ពុជា។ ជំនួបរវាងប្រធានយុវជននៃប្រទេសទាំងពីរ គឺដើម្បីស្វែងយល់ពីគ្នាបន្ថែមលើសក្តានុពលយុវជន និងរួមគ្នាពិភាក្សា សិក្សាពីឱកាសនៃកិច្ចសហការនានា ដែលផ្តល់ប្រយោជន៍ដល់ធនធានមនុស្សនៃប្រទេសទាំងពីរ។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា តាមរយៈភាពជាដៃគូល្អ មិត្តភក្តិល្អ និងអ្នកជិតខាងល្អរវាងស្ថាប័នយុវជនទាំងពីរ ក៍ដូចជាប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់នឹងត្រូវបានសិក្សា និងរៀបចំឡើងដើម្បីជាវេទិកាផ្សាភ្ជាប់យុវជននៃប្រទេសកម្ពុជា-ចិន ជាពិសេសជំរុញបន្ថែមនូវការផ្លាស់ប្តូរបទពិសោធន៍ មិនថាលើវិស័យ អប់រំ វប្បធម៌ សេដ្ឋកិច្ច និងសហគ្រិនភាព។
ជំនួបសំណេះសំណាលជាមួយប្រតិភូយុវជនកម្ពុជាចំនួន២៩ នាក់ ដែលនឹងទៅចូលរួមក្នុង កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP)
«ប្អូនៗម្នាក់ៗ គឺជាអ្នកតំណាងកម្ពុជាលើឆាកអន្តរជាតិ ដូច្នេះសូមរួមគ្នាបង្ហាញនូវសក្តានុពលរបស់យុវជន និងប្រជាជាតិយើង តាមរយៈការបង្ហាញនូវសាមគ្គីភាព និងភាពចាស់ទុំ ទន់ភ្លន់ក្នុងការទំនាក់ទំនង ប៉ុន្តែរក្សាភាពម៉ត់ចត់ក្នុងកិច្ចការងារ ទៅកាន់យុវជនប្រតិភូមកពីបណ្តាប្រទេសនានា។» នេះជាប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយប្រតិភូយុវជនកម្ពុជាចំនួន២៩ នាក់ ដែលនឹងទៅចូលរួមក្នុង កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៥ ឆ្នាំ២០១៨ នាពេលដ៍ខ្លីខាងមុខនេះ។