នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ក្នុងស្មារតីនៃការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក) បានចាប់ផ្តើមបេសកកម្មចាក់វ៉ាក់សាំងកូវីដ១៩ជូនដល់ប្រជាពលរដ្ឋ ស្របតាមការកំណត់របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
read moreសូមជូនកម្រងចម្រៀងជ្រើសរើសពិសេសដកស្រង់ចេញពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តតាមបណ្តាឆ្នាំកន្លងមក។ អាល់ប៊ុមចម្រៀងជ្រើសរើសពិសេស «រាំវង់អង្គរសង្ក្រាន្ត» ប្រមូលផ្តុំទៅដោយបទចម្រៀងប្រពៃណីខ្មែរ ដើម្បីចែករំលែកជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតចូលមកដល់ក្នុងពេលឆាប់ៗនេះ។ ទោះបីជាយើងកំពុងស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ពិតមែន តែយើងខ្ញុំសង្ឃឹមថា បទចម្រៀងទាំងនេះនឹងក្លាយទៅជាផ្នែកមួយជួយដល់ការបន្ថយភាពតានតឹងមួយចំនួន និងចូលរួមអបអរសាទរសង្ក្រាន្តឆ្នាំថ្មីពីទីកន្លែងរៀងៗខ្លួន។
សូមបងប្អូនរីករាយជាមូយបទចម្រៀងក្នុងអាល់ប៊ុមចម្រៀងជ្រើសរើសពិសេស «រាំវង់អង្គរសង្ក្រាន្ត» ជាបន្តបន្ទាប់។
យុវជនត្រូវសិក្សា ចងចាំ និងមិនត្រូវឲ្យប្រវត្តិសាស្ត្រដូចព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៧០ ត្រឡប់មកវិញឡើយ
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះ គឺជាខួប៥១ឆ្នាំ នៃព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ពីតំណែងព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយម កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលយុវជនគប្បីចងចាំ និងមិនត្រូវឲ្យប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះត្រឡប់មកវិញបានឲ្យសោះ។
read moreស.ស.យ.ក. ចេញសេចក្តីណែនាំ ៥ចំណុច ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
សេចក្ដីណែនាំ
ស្ដីពីការបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់សហភាពសហព័ន្ធយុវជនកម្ពុជា
ដោយសង្កេតឃើញដំណើរវិវត្តន៍របស់ជំងឺកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន និងដើម្បីបន្តការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជាសូមធ្វើការណែនាំដល់គណៈកម្មាធិការ ស.ស.យ.ក. រាជធានី-ខេត្ត ដូចខាងក្រោម៖
read more