ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះ គឺជាខួប៥១ឆ្នាំ នៃព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ពីតំណែងព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយម កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលយុវជនគប្បីចងចាំ និងមិនត្រូវឲ្យប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះត្រឡប់មកវិញបានឲ្យសោះ។
read moreឯកឧត្តម ហ៊ុន ម៉ានី៖ “ជាងគ្រាណាៗទាំងអស់ ពេលនេះគឺ ជាពេលដែលយើងត្រូវរួបរួមគ្នាដើម្បីយកឈ្នះលើការយាយីរបស់ជំងឺកូវីដ ១៩”
នាល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញសារនៅលើគេហទំព័រហ្វេសប៊ុករបស់លោកតំណាងដល់សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស ដើម្បីសម្តែងនូវសេចក្តីដឹងគុណ និងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះរាជរដ្ឋាភិបាល ក្នុងបេសកកម្មប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយសមត្ថភាព និងភាពទទួលខុសត្រូវខ្ពស់។ ជាងនេះទៅទៀត លោកបានបន្ថែមផងដែរថា “កត្តាជោគជ័យចុងក្រោយគឺចេញពីកិច្ចសហការ ការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ។” ការចូលរួមរបស់ប្រជាពលរដ្ឋ ពិតជាមានសារៈសំខាន់ហើយការលំបាកដែលកម្ពុជាជម្នះបានកន្លងមកមិនថាការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ឬការបញ្ចប់ព្រឹត្តិការណ៍សហគមន៍នៃការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជាកន្លងមក សុទ្ធតែមានភាគហ៊ុនធំរបស់ប្រជាពលរដ្ឋដែលបានចូលរួម។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ ឯកឧត្តម ហ៊ុន ម៉ានី៖
សូមជម្រាបផងដែរថា សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសបានបន្តចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជាមួយការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានអនុវត្តកាលឆ្នាំ២០២០រហូតមកដល់ពេលនេះ។ ដោយសារការរីករាលដាលនេះនៅតែបន្ត សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្តីណែនាំកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ សារជាថ្មី ជូនសមាជិក សមាជិការបស់ខ្លួនដើម្បីបន្តយុទ្ធនាការផ្សព្វផ្សាយ អប់រំ នេះជាបន្តទៀត។
សូមជម្រាបផងដែរថា សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសបានបន្តចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជាមួយការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានអនុវត្តកាលឆ្នាំ២០២០រហូតមកដល់ពេលនេះ។ ដោយសារការរីករាលដាលនេះនៅតែបន្ត សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្តីណែនាំកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ សារជាថ្មី ជូនសមាជិក សមាជិការបស់ខ្លួនដើម្បីបន្តយុទ្ធនាការផ្សព្វផ្សាយ អប់រំ នេះជាបន្តទៀត។
ស.ស.យ.ក. ចេញសេចក្តីណែនាំ ៥ចំណុច ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
សេចក្ដីណែនាំ
ស្ដីពីការបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់សហភាពសហព័ន្ធយុវជនកម្ពុជា
ដោយសង្កេតឃើញដំណើរវិវត្តន៍របស់ជំងឺកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន និងដើម្បីបន្តការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជាសូមធ្វើការណែនាំដល់គណៈកម្មាធិការ ស.ស.យ.ក. រាជធានី-ខេត្ត ដូចខាងក្រោម៖
read moreសាររបស់សមាជិកា ស.ស.យ.ក. ក្នុងទិវាអន្តរជាតិនារី ៨ មីនា
អបអរសាទរ ទិវាអន្តរជាតិនារី លើកទី១១០ ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យ ក្នុងនាមសមាជិក សមាជិកា នៃមហាគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាសូមចូលរួមអបអរសាទរជូនដល់នារីទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា និងសកលលោក ។
ឯកឧត្តម ហ៊ុន ម៉ានី ចុះហត្ថលេខា ជាមួយអ្នកឧកញ៉ា សៀ ឫទ្ធី លើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបណ្តុះបណ្តាលយុវជន និងផ្តល់ឱកាសការងារ
នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានី ចុះហត្ថលេខា ជាមួយអ្នកឧកញ៉ា សៀ ឬទ្ធី លើអនុស្សរណៈនៃការយោគយល់គ្នារវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុនវើលប្រ៊ីដគ្រុប (World Bridge Group) ស្តីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលយុវជន និងការផ្តល់ឱកាសការងារ នៅទីស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា។
read more