ស.ស.យ.ក. ចេញសេចក្តីណែនាំ ៥ចំណុច ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

សេចក្ដីណែនាំ
ស្ដីពីការបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់សហភាពសហព័ន្ធយុវជនកម្ពុជា

ដោយសង្កេតឃើញដំណើរវិវត្តន៍របស់ជំងឺកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន និងដើម្បីបន្តការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធ​យុវជនកម្ពុជាសូមធ្វើការណែនាំដល់គណៈកម្មាធិការ ស.ស.យ.ក. រាជធានី-ខេត្ត ដូចខាងក្រោម៖

) ត្រូវបន្តណែនាំដល់សមាជិក សមាជិកាគ្រប់រូប ឲ្យបង្កើនការប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ-១៩ ដោយគោរពឲ្យបានសេចក្ដីណែនាំនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋានដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជាពិសេសអនុវត្តតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការការពារខ្លួនពីជំងឺកូវីដ-១៩ «៣ការពារ និង៣កុំ»៖

- ៣ ការពារ គឺ (១) ពាក់ម៉ាស់  (២) លាងដៃជាប្រចាំ និង(៣) រក្សាគម្លាតសុវត្ថិភាព។
- ៣ កុំ គឺ (១) កុំទៅកន្លែងមនុស្សកុះករ (២) កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និង (៣) កុំប៉ះពាល់ស្និទ្ធស្នាលគ្នា។

) ត្រូវបន្តអនុវត្តឲ្យទូលំទូលាយយុទ្ធនាការ “បញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ​-១៩ដល់ប្រជាពលរដ្ឋកម្ពុជា” ដោយការអនុវត្តយុទ្ធនាការត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារសុវត្ថិភាព ដែលបានណែនាំនៅក្នុងសេចក្ដីណែនាំលេខ ០៩/សណន/ស.ស.យ.ក. ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។ ការអនុវត្តយុទ្ធនាការត្រូវចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយផងដែរនូវវិធានការនានាស្ដីអំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់​។

May be an image of 1 person, motorcycle and outdoors

) ត្រូវត្រៀមចូលរួមសហការ និងឧបត្ថម្ភគាំទ្រតាមលទ្ធភាពជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងយុទ្ធនាការ​ប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ជាពិសេសការបង្ការ ​និងការទប់ស្កាត់ការរីករាលដាលនៅមូលដ្ឋាននីមួយៗផ្ទាល់តែម្តង។

) រាល់សកម្មភាពទាំងអស់របស់គណៈកម្មាធិការរាជធានី-ខេត្ត ត្រូវអនុវត្តស្របតាមវិធានការ និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងជាពិសេសក្រោមការដឹកនាំសម្របសម្រួលពីរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ដោយរាល់សកម្មភាពនានាត្រូវចៀសវាងការ​ប្រមូលផ្តុំ ត្រូវគោរពតាមវិធានការ ៣ការពារ ៣ កុំ និងគោរពរាល់វិធានការសុខាភិបាល វិធានការរដ្ឋបាលនានាដទៃទៀត។

) ក្នុងដំណាក់កាលបន្តបន្ទាប់ដែលរាជរដ្ឋាភិបាលកម្ពុជាទទួលបានវ៉ាក់សាំងបន្ថែមសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋកម្ពុជា គណៈកម្មាធិការ ស.ស.យ.ក. រាជធានី-ខេត្ត ត្រូវត្រៀមខ្លួនចូលរួមសហការជាមួយមន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តាមតម្រូវការ និងស្ថានភាពជាក់ស្តែង ដើម្បីចូលរួមចំណែកសម្រួលបន្ថែមទៀត ដល់ការជំរុញយុទ្ធនាការនេះ។

សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល ស.ស.យ.ក គណៈកម្មាធិការស.ស.យ.ក. រាជធានី-ខេត្ត ត្រូវអនុវត្តតាមសេចក្ដីណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

May be an image of one or more people, people standing and outdoors
May be an image of 1 person, standing and outdoorsMay be an image of one or more people and people standing