ការប្រឡងជ្រើសរើសជ័យលាភីអាហារូបករណ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន

នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ ស.ស.យ.ក-តាកែវ បានរៀបចំការប្រឡងជ្រើសរើសជ័យលាភីអាហារូបករណ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង លោកជំទាវ ឆ្នាំ ២០១៥ នៅសាលសហសិក្សាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារសេនាធិការនៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ។ អានបន្ត

គណៈប្រតិភូយុវជនកម្ពុជា ៤០រូប បានចូលជួបសម្ដែងការគួរសម….

គណៈប្រតិភូយុវជនកម្ពុជា ៤០រូប បានចូលជួបសម្ដែងការគួរសម និងអនុសាសន៍ពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងគោលបំណងបង្កើន និងពង្រឹងសមត្ថភាពយុវជន ចំនេះដឹងទំនាក់ទំនងយុវជនអាស៊ាន ការចែករំលែកបទពិសោធន៍នានា ដើម្បីទទួលបានភាពជោគជ័យជូនប្រទេសជាតិ។ អានបន្ត

សូមថ្លែងអំណរគុណដល់ក្លឹបយុវជនកាកបាទក្រហមកម្ពុជា

សូមថ្លែងអំណរគុណដល់ក្លឹបយុវជនកាកបាទក្រហមកម្ពុជា សហការ ជាមួយមន្រ្តីរាជការ បុគ្គលិកសិក្សា និស្សិត វិទ្យាស្ថានភាសាបរទេស និងនិស្សិតទាំងអស់ នៃសាកល វិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានរៀប ចំពិធីសប្បុរសធម៌ ដើម្បីយកថវិកាទៅ ជួយឧបត្ថម្ភដល់កុមារក្រីក្រ និងកុមារកំព្រានៅតាមខេត្តនានា និងអ្នកជំងឺ នៅតាម មន្ទីរពេទ្យមួយ ចំនួនក្នុងរាជធានីភ្នំពេញ។ ទឹកប្រាក់ដែលបានពីកម្មវិធី សប្បុរសធម៌ លើកទី៥ និងនៅសល់ពីការធ្វើការបរិច្ចោគជូននិស្សិតក្រីក្រ និងអ្នកជំងឺនៅមន្ទីរ កុសមៈ នឹងត្រូវប្រើប្រាស់ដើម្បីទិញអំណោយចំនួន ១៤០សម្រាប់ (បម្រុង១០សម្រាប់បន្ថែម) ដើម្បីចុះសួរសុខទុក្ខ និងចែកអំណោយដល់អ្នក ជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុង មន្ទីពេទ្យកុមារជាតិ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ។ អានបន្ត

សមាសសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា…

ពិធីប្រកាសទទួលស្គាល់សមាសសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះសីហនុ ក្រោមអធិបភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម យន្ត មិន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនាថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០១៥ អានបន្ត

សូមកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្រ…

សូមកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្រ ជូនចំពោះលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តខេត្តកំពង់ស្ពឺ ដែលបានចំណាយ ទាំងពេលវេលា កម្លាំងកាយ និងកម្លាំងចិត្តធ្វើជាគ្រូស្ម័គ្រចិត្តក្នុង ការបង្រៀនបំប៉នជូនដល់សិស្សានុសិស្សត្រៀមប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិសម័យប្រលង ថ្ងៃទី ២៤-២៥ ខែសីហា ឆ្នាំ២០១៥កន្លងទៅនេះ។ ទឹកចិត្ត និងកាយវិការប្រកបដោយ អត្ថន័យនេះ បង្ហាញនូវឆន្ទៈដ៏មោះមុតក្នុងការចូលរួមជាមួយក្រសួង អប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្ត កម្មវិធីកំណែ ទម្រង់លើវិស័យអប់រំ និងពង្រឹងសមត្ថភាពរបស់ យុវជនជំនាន់ក្រោយ ដែលជាធនធានមនុស្សសម្រាប់បន្តវេនសង្គម កម្ពុជាឱ្យកាន់តែ រឹងមាំថែមទៀត។ អានបន្ត